ព័ត៌មានជាតិ
អតីតប្រមុខការទូត លោក ប្រាក់ សុខុន នឹងទៅបំពេញតួនាទីនៅព្រឹទ្ធសភាជាមួយសម្ដេចតេជោ
ក្រៅពីសម្ដេចតេជោ ហ៊ុន សែន ដែលប្រកាសលារដ្ឋសភា ដើម្បីត្រៀមទៅបំពេញតួនាទីនៅព្រឹទ្ធសភា អតីតប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ក៏នឹងលារដ្ឋសភា ទៅបំពេញតួនាទីនៅស្ថាប័នកំពូលរបស់ជាតិនេះជាមួយសម្ដេចតេជោដែរ។

ក្នុងសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល បានប្រកាសលារដ្ឋសភា ដែលសម្ដេចធ្លាប់អង្គុយ និងធ្វើការអស់រយៈពេលប្រមាណជាង៤០ឆ្នាំមកនេះ។ ការប្រកាសលាចេញពីរដ្ឋសភារបស់សម្ដេចតេជោ បានធ្វើឡើងក្រោយពេលសម្ដេចបានជាប់ឆ្នោតនៅព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ហើយសម្ដេចតេជោ នឹងក្លាយជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេច សាយ ឈុំ។

ក្រៅពីសម្ដេចតេជោ, ក៏មានតំណាងរាស្ត្រនៅរដ្ឋសភាមួយរូបទៀត ក៏ត្រៀមនឹងទៅបំពេញតួនាទីនៅព្រឹទ្ធសភាដែរ នោះគឺលោក ប្រាក់ សុខុន តំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តកណ្ដាល និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ បើតាមលទ្ធផលផ្លូវការដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាក់ សុខុន គឺជាបេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ ប្រចាំភូមិភាគទី១ រាជធានីភ្នំពេញ។
ការទៅកាន់ព្រឹទ្ធសភាក្នុងអាណត្តិនេះ ក៏មានការចោទជាសំណួរថា តើអតីតប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន អាចនឹងទទួលបានតំណែងជាន់ខ្ពស់ណាមួយដែរឬទេ ក្នុងសមាសភាពក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា ខណៈសម្ដេច តេជោ ហ៊ុន សែន ត្រូវរើសជាប្រធានព្រឹទ្ធសភា? តែយ៉ាងណា តាមការគ្រោងទុក កិច្ចប្រជុំលើកដំបូងរបស់ព្រឹទ្ធសភា នីតិកាលទី៥ នឹងគ្រោងរៀបចំឡើងនៅព្រឹកថ្ងៃទី៣ ខែមេសានេះ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

គួរជម្រាបថា តាមលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានទទួលជោគជ័យដោយគ្រប់គ្រងអាសនៈស្ទើរតែទាំងស្រុងនៅក្នុងព្រឹទ្ធសភា។ ក្នុងចំណោមគណបក្សនយោបាយចំនួន៤ ដែលចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈ។ ដោយឡែកគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមប្រកួតប្រជែងដែរនោះ មិនទទួលបានអាសនៈនោះទេ។
ព្រឹទ្ធសភា នីតិកាលទី៥ មានសមាជិក៦២រូប ក្នុងនោះមាន២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន និង៥៨រូប ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ