ព័ត៌មានជាតិ
ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានរៀបចំធ្វើពិធីក្រុងពាលី ដើមី្បបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងបើកដំណើរការព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២៤ នៅបរិវេណមុខព្រះរាជដំណាក់ ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ដសៀមរាប ។

លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ជាលើកទី៣ ដែលរដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អាជ្ញាធរអប្សរា អាជ្ញាធរក្រុង ស្រុក ស្ថាប័ន ដែលពាក់ព័ន្ធ និងដោយមានការចូលរួមផងដែរ ក្នុងការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ សៀមរាបសង្រ្កាន្តនេះ គឺផ្តល់ឱកាសឲ្យយុវជន សាធារណជនខ្មែរទូទៅ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប អង្គរ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ។

បន្ថែមពីនេះ លោកថាអ្នកចូលរួមអាចសិក្សាស្វែងយល់នូវភាពរុងរឿង នាសម័យមហានគរ និង ការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាស្ថាបនិកមគ្គុទេសក៍ឯក កសាងសន្តិភាពនិង នយោបាយឈ្នះឈ្នះនៅកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបំផុសឆន្ទះ បន្តថែរក្សាមរតកវប្បធម៌ជាតិខ្មែរ ឲ្យបានគង់វង្សតទៅអនាគត ។ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ក៏នឹងបានផ្តល់ឱកាសឲ្យ កម្ពុជា បានផ្សព្វផ្សាយលើកតម្កើងពីអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិស្វែងយល់ ដើម្បីពង្រីកកិត្យានុភាពនៅក្នុងតំបន់ និងទៅលើពិភពលោក។ បន្ទាប់ពីពិធីក្រុងពាលីនេះ ក្រុមការងារសៀមរាបសង្ក្រាន្ត ឆ្នាំ២០២៤ នឹងចាប់ផ្តើមបើកការរៀបចំ ទៅតាមតួនាទីនិងភារកិច្ចរៀងៗខ្លួនផងដែរ ។

លោកបានបន្តទៀតថា ព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តនេះ ក្រោមប្រធានបទ (អភិរក្សមរតកខ្លែងឯកខ្មែរ ) ដែលជាឱកាសដល់យុវជន ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទ បានមកជួបជុំគ្នា ក្នុងនាមមហាគ្រួសារខ្មែរ ដើមី្បអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងថ្ងៃសម្រាកពីការងារ។ ក្នុងឱកាសព្រឹត្តិការណ៍នេះដែរ រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីកម្សាន្ត ជា ច្រើនកន្លែង មានរៀបចំពិធីសាសនា ល្បែងប្រជាប្រិយ៍ សួនកុមារ ដែលរៀបចំឡើងនៅសួនព្រះរាជដំណាក់ តាមបណ្តោយដង ស្ទឹងសៀមរាបទៅដល់ស្ពានវត្តដំណាក់។ លោកបានបន្តទៀតថា ព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត បានក្លាយទៅជាវេទិកា ក្នុងការចែករំលែកបទពិសោធរបស់មនុស្សជំនាន់មុន និងយុវជន ជំនាន់ក្រោយ ដែលជាយន្តការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ ប្រពៃណីជាតិខ្មែរផងដែរ។

ព្រឹត្តិការណ៍នេះក៏បានផ្តល់ឱកាសឲ្យខេត្តសៀមរាប ដែលសម្បូរទៅដោយរមណីដ្ឋានវប្បធម៌ ធម្មជាតិ សំខាន់ភ្នំគូលែន បឹងទន្លេសាប ព្រមទាំងរមណីយដ្ឋានកែច្នៃ នៅតាមសហគមន៍ និង បានធ្វើការផ្សព្វផ្សាយ លើកកម្កើនពីអរិយធម៌ វប្បធម៌ ព្រមទាំងស្នាដៃមរតកដ៏វិសេសវិសាលរបស់ខ្លួន នៅលើឆាកអន្តរជាតិទៀតផង។ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានផ្តល់ដល់ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្លូវ នូវផ្លូវ៣៨ខ្សែ ប្រព័ន្ធលូទឹកភ្លៀង ទឹកកខ្វក់ និងការកែប្រែសោភណ្ឌដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប កាប់តែធ្វើឲ្យខេត្តសៀមរាបក្លាយជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍ នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ប្រកបដោយសុវត្ថិភាព៕
ដោយ៖ គឿន វេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ