ព័ត៌មានជាតិ
អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ
តាមរយៈសេចក្ដីណែនាំនៅថ្ងៃទី០១ ខែមេសា នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឬ អ.ជ.ប.គ.ញ បានឱ្យដឹងថា កន្លងមកខ្លួនបានកត់សម្គាល់ឃើញថា ការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីកងកម្លាំងមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី (False Positive) ដោយអ្នកដែលមិនបានប្រើប្រាស់សារធាតុញៀន តែបែជារកឃើញថាប្រើប្រាស់សារធាតុញៀនទៅវិញ។

អ.ជ.ប.គ.ញ បានឱ្យដឹងថា យោងតាមក្រសួងសុខាភិបាល លទ្ធផលតេស្ដរកសារធាតុញៀនមិនប្រក្រតីមួយចំនួនតូចនេះ កើតឡើងបានដោយសារឥទ្ធិពលនៃថ្នាំពេទ្យស្របច្បាប់មួយចំនួន ក្នុងពេលតេស្តរកសារធាតុញៀនតាមទឹកម៉ូត្រ។
ក្រោយពេល អ.ជ.ប.គ.ញ សង្កេតឃើញថាកើតមានបញ្ហាមួយចំនួនតូចនេះ អ.ជ.ប.គ.ញ បានណែនាំឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទាក់ទងមកខ្លួន ប្រសិនបើមានការតវ៉ាពីមន្ត្រីសុំតេស្តរកសារធាតុញៀនឡើងវិញ។ អ.ជ.ប.គ.ញ ក៏បានបញ្ជាក់ថា នឹងសហការជាមួយក្រសួងសុខាភិបាល ដើម្បីជម្រះមន្ទិលជូនមន្ត្រីដែលធ្លាប់តេស្តឃើញថាបានប្រើប្រាស់សារធាតុញៀន។

ជាមួយគ្នា អ.ជ.ប.គ.ញ បានសហការណ៍ជាមួយក្រសួងសុខាភិបាលសម្រេចជ្រើសរើសប្រភេទឧបករណ៍ធ្វើតេស្តចំនួន ៣ ប្រភេទ ដែលអាចធានាគុណភាពនិងសុក្រឹតភាពនៃលទ្ធផលតេស្តក្នុងនោះមាន ប្រភេទទី១៖ NPK Methamphetamine។ ប្រភេទទី២៖ Drug Abuse Test និងប្រភេទទី៣៖ GPO Meth Cassette។ អ.ជ.ប.គ.ញ នឹងផ្ដល់ជូនឧបករណ៍តេស្តតាមលទ្ធភាពដែលខ្លួនមានទៅកាន់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងបើកឱកាសអាចជ្រើសរើសប្រភេទណាមួយ សម្រាប់ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រមន្ត្រីរាជការ។
ទន្ទឹមនឹងការផ្ដល់ឱ្យ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំគម្រោងថវិការសម្រាប់បញ្ជារទិញ និងស្វែងរកជំនួយពីដៃគូរ ទុកទិញឧបករណ៍តេស្តតាមតម្រូវការជាក់ស្ដែង។ សម្រាប់របៀបធ្វើតេស្ត អ្នកធ្វើតេស្តអាចរៀនបានតាមរយៈ សៀវភៅណែនាំដែលរៀបចំដោយ អ.ជ.ប.គ.ញ និងវីដេអូដែលមានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់អ.ជ.ប.គ.ញ។

តាមសេចក្ដីណែនាំដដែលបានឱ្យដឹងថា ក្រោយតេស្តរកឃើញថាមានមន្ត្រី កងកម្លាំង មន្ត្រីជាប់កិច្ចសន្យាណាម្នាក់ប្រើប្រាស់សារធាតុញៀន ប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការម៉ឺងម៉ាត់ ក្នុងការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែងចំពោះមន្ត្រីទាំងឡាយណាដែលមានការប្រើប្រាស់គ្រឿងញៀន និងមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ដោយអនុលោមតាមបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល។
ចំពោះមន្ត្រីដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយត្រូវបានចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយអនុលោមតាមបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិសាមី ត្រូវធ្វើការណែនាំ និងលើកទឹកចិត្តពួកគាត់ឱ្យទៅទទួលសេវា ព្យាបាល បន្សាប និងស្តារនីតិសម្បទា ទាំងនៅមជ្ឈមណ្ឌលជាតិនិងឯកជន ដើម្បីអាចមានឱកាសធ្វើសមាហរណកម្ម ត្រឡប់ចូលក្នុងសង្គមវិញ។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល គណៈកម្មាធិការទទួល បន្ទុកការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ត្រូវបន្ត ពង្រឹងគុណភាពសេវាព្យាបាល បន្សាប និងស្តារនីតិសម្បទា របស់មជ្ឈមណ្ឌលជាតិនិងឯកជន និងត្រូវផ្សព្វផ្សាយឱ្យ បានទូលំទូលាយពីទីតាំងនិងលក្ខខណ្ឌនានារបស់មជ្ឈមណ្ឌលទាំងអស់ ដើម្បីលើកទឹកចិត្តដល់អ្នកញៀនគ្រឿងញៀន ឱ្យស្ម័គ្រចិត្តទទួលយកការបន្សាប ឈានដល់ការផ្តាច់ការប្រើប្រាស់គ្រឿងញៀនទាំងស្រុង៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ