Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤បំពាក់​ប្រព័ន្ធ QR Code ទប់ស្កាត់​កូ​វីដ Stop Covid

បានផុស

នៅ

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​ផ្សា​រទាំង​២៥នៅ​រាជធានី ធ្វើការ​បំពាក់​ប្រព័ន្ធ QR Code ទប់ស្កាត់​កូ​វីដ Stop Covid ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការរីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ជំងឺ​នេះ បាននិងកំពុង​រីក​រា​ល​ដាល​ដល់​សហគមន៍​ជាថ្មី​ម្ដងទៀត​នោះ​។ ការបំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី​នេះ​គឺអាច​គ្រប់គ្រង​ទិន្នន័យ​បាន​យ៉ាង​ល្អប្រសើរ​ចំពោះ​ការ​រាត ត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជម្រុញ​បែបនេះ​របស់លោក​ឃួ​ង ស្រេង​បានធ្វើ​ឡើង នា​រសៀល​ថ្ងៃទី​២១ កុម្ភៈ នេះ នៅក្នុង​កិច្ច ប្រជុំ​ជាបន្ទាន់​មួយ ជាមួយនិង​ក្រសួង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​លោក​ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ លោក ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ជា មួយនិង​ផ្សារ​ទាំង​២៥ ទូទាំង​រាជធានី​ភ្នំពេញ​ផងដែរ​។​

លោក​ឃួ​ង ស្រេង​ បាន​មានប្រសាសន៍​លើកឡើងថា ភ្នំពេញ​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​តំបន់​ប្រមូលផ្ដុំ សេដ្ឋកិច្ច ពាណិជ្ជកម្ម បើទោះបី​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​មិនបាន​១០០%​ក៏ដោយ ប៉ុន្តែ​កិច្ចការងារ​នេះ​យើង​ត្រូវតែ​អនុវត្តន៍ ដើម្បី បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ ។ ដូច្នេះ​ទេ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ត្រូវធ្វើ​ការណែនាំ​ក៏ដូចជា​ផ្សព្វផ្សាយ​ទៅតាម​បណ្ដា​ភោជនីយដ្ឋាន​ក្លឹប​កំសាន្ត​និង​ទីប្រជុំជន​មួយចំនួន​ដើម្បី​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី​នេះ​។​

លោក​បញ្ជាក់​ផងដែរ​ថា បច្ចេកវិទ្យា​ថ្មី​នេះ​ពិត​ជាមាន​សារៈសំខាន់​ដែល​ធ្វើអោយ​យើង​ងាយស្រួល​តាមដាន​និង​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​លឿន ជាង​ការប្រើប្រាស់​មនុស្ស​ដើម្បី​ស្វែងរក ។​យើង​អាច​យក​មនុស្ស​ដែល​ពាក់ព័ន្ធ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ ក៏ដូចជា​ទៅ​ព្យាបាល​បាន​លឿន​និង​ទាន់ពេលវេលា​។​ដូច្នេះ​ទេ ការងារ​នេះ​យើង​ត្រូវតែ​រួមគ្នា​ធ្វើ​ឲ្យ​ទទួលបាន​ជោគជ័យ ដោយ​សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។​

លោក​ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍​បញ្ជាក់ថា បច្ចេកវិទ្យា​ថ្មី QR Code ទប់ស្កាត់​កូ​វីដ Stop Covid នេះ​ពិតជា​មានតម្លៃ​និង​ផ្ដល់​ភាពងាយស្រួល​ដល់​ដល់​ការងារ ក្នុង​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដោយសារ​ថា បើ​អ្នកពាក់ព័ន្ធ​ជាមួយនឹង​កូ​វីដ​-១៩ បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​បង្ហាញ​ទៅលើ​ប្រព័ន្ធ​ស្មា​ត​ហ្វូ​ន ថា​បុគ្គល​នេះ ធម្មតា បុគ្គល​នេះ​ជា​បុគ្គល​មាន​ហានិភ័យ​ខ្ពស់​និង​បុគ្គល​នេះ​ជា​បុគ្គល​គួរ​ឲ្យ​សង្ស័យ ។​

លោក​បន្តថា ត្រឹមតែ​ម្សិល​ម៉ិ​ញ និង​មកដល់ពេលនេះ គឺមាន​គ្រឹះស្ថានសាធារណៈ​និង​ឯកជន ភោជ នីយដ្ឋាន សណ្ឋាគារ និង​រោងចក្រ ជាដើម ចំនួន​២៥០០​ហើយ​ដែល បាន​ចុះឈ្មោះ​បង្កើត QR Code សម្រាប់​ប្រើប្រាស់​។

លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ផងដែរ​ថា ចំពោះ​កិច្ចការងារ​ក្នុង​ការបំពាក់​បច្ចេកវិទ្យា​ថ្មី​នេះ ក្រុមការងារ​របស់​ក្រសួង​និង​ជួយ​ទៅលើ​ការងារ​នេះ​ទៅដល់​បណ្ដា​ខណ្ឌ​ទាំង​១៤​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​នៅតាម​បណ្ដាល​ភោជនីយដ្ឋាន​កន្លែង​សប្បាយ​សុភាព​និង​ក្លឹប​កំសាន្ត​ក៏ដូចជា​ផ្សារ​នានាបាន​បំពាក់​បច្ចេកវិទ្យា​ថ្មី​នេះ អោយបាន​គ្រប់​ទីកន្លែង​៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម