ព័ត៌មានជាតិ
មេដឹកនាំកម្ពុជាឲ្យពលរដ្ឋមានស្មារតីជាតិនិយម គាំទ្រទិញផលិតផលខ្មែរឲ្យបានច្រើនតាមលទ្ធភាព
ក្នុងសារចូលរួមអបរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី ៧ ប្រារព្ធឡើងក្រោមប្រធានបទ «ផលិតនិង ផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១» ប្រមុខដឹកនាំកម្ពុជាបានអំពាវនាវដល់ពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និងលើកទឹកចិត្តប្រកបដោយភាពម៉ឺងម៉ាត់ ជួយទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម។


ក្នុងសាររបស់ប្រមុខដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ ជំរុញ និងបំផុស ចលនាដាំដុះចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្ដុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិតនិងរស់រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើក កម្ពស់កម្រិតជីវភាពពលរដ្ឋខ្មែរគ្រប់រូបឱ្យកាន់តែល្អប្រសើរឡើង។
សម្តេចបានណែនាំឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ផ្នែកឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ ដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរ ផលិតផលភូមិ១ផលិតផល១ ឱ្យកាន់តែមានភាពសម្បូរបែប និងមានសក្តានុពលពាណិជ្ជកម្មទាំងលើទីផ្សារជាតិនិងអន្តរជាតិ។

ទាក់ទងការជំរុញចលនាប្រើប្រាស់ផលិតផលក្នុងស្រុក លោក សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយនៃទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យកម្ពុជាថ្មីដឹងថា ពលរដ្ឋខ្មែរគ្រប់រូបគួរទិញផលិតផលខ្មែរទើបធ្វើឲ្យប្រជាកសិកម្ម សិប្បកម្ម អាជីវកម្ម សេវាកម្ម សហគ្រាស ផលិតផលខ្មែររីកចម្រើនជឿនលឿន ជាពិសេសកសិករខ្មែរមានជីវភាពធូរធារ។
ចលនាភូមិមួយផលិតផលមួយ មានចរិតជាការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះនៅមូលដ្ឋាន។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការជំរុញចលនាភូមិមួយផលិតផល បានសម្រេចបានលទ្ធផលយ៉ាងប្រសើរដែលនាំឲ្យជំរុញការប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរទាំងគុណភាព ស្តង់ដាអនាម័យ ការវិចខ្ចប់ ជាពិសេសការដាក់ស្លាកសម្គាល់លើផលិតផលជា «ផលិតផលភូមិមួយផលិតផលមួយ» ដែលមានចំនួន ៥៥៩ គិតត្រឹមឆ្នាំ ២០២៣ នៅទូទាំង ២៥ រាជធានីខេត្ត។
បើតាមលោក សួង ណយ នៅឆ្នាំ ២០២៤ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលគ្រោងចុះបញ្ជីបន្ថែម “ផលិតផលភូមិ ១ ផលិតផល ១» ចំនួន ៣០០ មុខបន្ថែមទៀត នៅទូទាំង ២៥ រាជធានីខេត្ត៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?