ព័ត៌មានជាតិ
គ្រោងចុះបញ្ជី “ផលិតផលភូមិ ១ ផលិតផល ១» ៣០០ មុខបន្ថែមទៀតនៅឆ្នាំ ២០២៤
គណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយគ្រោងចុះបញ្ជី “ផលិតផលភូមិ ១ ផលិតផល ១» ចំនួន ៣០០ មុខបន្ថែមទៀតនៅឆ្នាំ ២០២៤។ នេះបើតាមលោក សួង ណយ អនុប្រធានគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយនៃទីស្តីការគណៈរដ្ឋមន្រ្តី។

ប្រាប់កម្ពុជាថ្មីតាមតេឡេក្រាម លោក សួង ណយ បានគូសបញ្ជាក់ថា ផលិតផលភូមិមួយផលិតផលមួយ ឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណីរបស់ពលរដ្ឋតាមភូមិស្រុក ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់។
លោកថា គណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានដាក់ផែនការនឹងចុះបញ្ជីផលិតផលភូមិមួយផលិតផលមួយចំនួន ៣០០ មុខបន្ថែមទៀតនៅឆ្នាំ ២០២៤។
ចលនាភូមិមួយផលិតផលមួយ មានចរិតជាការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះនៅមូលដ្ឋាន ហើយរាល់ការផលិតចេញជាផលិតផលក្រោមគំនិតច្នៃប្រឌិតអាស្រ័យតាមភូមិសាស្រ្តតំបន់។ គិតត្រឹមឆ្នាំ២០២៣ ការដាក់ស្លាកសញ្ញាសម្គាល់លើផលិតផល “ភូមិ១ផលិតផល១» បានសរុបចំនួន ៥៥៩ មុខ នៅទូទាំង ២៥ រាជធានី ខេត្ត។

ឈរលើស្មារតីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយនិងផុលផុស រដ្ឋាភិបាលកម្ពុជាតែងតែជំរុញឲ្យមានការផ្សព្វផ្សាយគ្រប់ទម្រង់ ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ។ ជាក់ស្តែងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ។
ក្នុងឱកាសប្រារព្វទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី ៧ នៅឆ្នាំ ២០២៤ នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១»។
ក្នុងសារអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរនៅឆ្នាំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំកម្ពុជា បានណែនាំឲ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានីខេត្តទូទាំងប្រទេស ត្រូវបន្តលើកកម្ពស់ផលិតផលខ្មែរតាមរយៈការរៀបចំព្រឹត្តិការណ៍តាំងបង្ហាញ និងទិញលក់ផលិតផលខ្មែរ ដែលជាយន្តការដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយពីផលិតផលខ្មែរទាំងក្នុងស្រុកនិងក្រៅស្រុក។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និងជួយទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ