ព័ត៌មានជាតិ
ឆ្នាំ ២០២៤ ត្រៀមស្វាគមន៍រោងចក្រដំឡើងរថយន្តជប៉ុន និងកែច្នៃគ្រឿងអលង្ការដំបូងរបស់បារាំងមកវិនិយោគ
រោងចក្រដំឡើងរថយន្តរបស់ជប៉ុន ក៏ដូចជារោងចក្រកែច្នៃគ្រឿងអលង្ការរបស់បារាំងនឹងបង្ហាញវត្តមាននៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញនៅឆ្នាំ ២០២៤។

ឆ្នាំ២០២៤ ជាឆ្នាំពិសេសមួយ ដែលនឹងមានព្រឹត្តិការណ៍ដ៏គួរឲ្យទន្ទឹងរង់ចាំជាច្រើន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
ព្រឹត្តិការណ៍មួយក្នុងចំណោមនោះគឺ ការបើកសម្ភោធជាផ្លូវការដំណើរការរោងចក្រដំឡើងរថយន្តម៉ាក តូយ៉ូតា (Toyota) ដ៏ល្បីល្បាញនៃក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) និងការបើកសម្ភោធជាផ្លូវការដំណើរការនៃក្រុមហ៊ុន Metal Jewelry (Cambodia) ដែលជាវិនិយោគិនពីប្រទេសបារាំងដំបូងគេ និងជារោងចក្រផលិតគ្រឿងអលង្ការទាន់សម័យដំបូងគេ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) ចាប់បង្កើតឡើងក្នុងឆ្នាំ២០០៦ មក បានអភិវឌ្ឍផ្លាស់ប្ដូរមុខមាត់ពីតំបន់ដែលធ្លាប់តែជាវាលស្រែហើយមានសកម្មភាពការងារដ៏តិចតួច មកជាតំបន់ឧស្សាហកម្មឈានមុខគេមួយ។
បច្ចុប្បន្នមានក្រុមហ៊ុនកម្មន្តសាលចំនួន ៨៥ ក្រុមហ៊ុន និងក្រុមហ៊ុនមិនមែនកម្មន្តសាល ចំនួន ២៩ ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការរោងចក្រ ដែលផ្តល់ឱកាសការងារដល់ប្រជាជនខ្មែរដល់ទៅជាង ៤៣ ០០០ នាក់។
ដើម្បីបំពេញនូវតម្រូវការទីតាំងឧស្សាហកម្មដ៏មានគុណភាពខ្ពស់ជុំវិញរាជធានីភ្នំពេញ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ កំពុងដំណើរការស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកណ្តាលគឺ រ៉ូយ៉ាល់ គ្រុប កណ្ដាល ឬ Royal Group Kandal Special Economic Zone (RGKSEZ) ដែលលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ១២០ ហិកតា ខណៈបច្ចុប្បន្ននេះក្រុមហ៊ុនបានចាប់ផ្ដើមដំណើរការងារចាក់ដីបំពេញ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគោលអាចនឹងត្រូវបញ្ចប់ ដើម្បីទទួលស្វាគមន៍ភ្ញៀវវិនិយោគថ្មីក្នុងឆ្នាំ ២០២៤ នេះ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ