ព័ត៌មានជាតិ
ជនជាតិដើមភាគតិចចំនួន ៣០ គ្រួសារ ទទួលបានអំណោយជាថវិកា និងគ្រឿងឧបភោគពីភរិយាអភិបាលខេត្តក្រចេះ
កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ហឹង ណារី វ៉ា ថន បានដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនខេត្តចុះសួរសុខទុក្ខ និងនាំយកថវិកាគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋជួបការលំបាកចំនួន ៣០ គ្រួសារ រស់នៅតំបន់ដាច់ស្រយាល នៅភូមិទ្រាប និងភូមិសណ្តាយ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្នុងដំណើរចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋទាំងពីរភូមិនៅក្នុងឃុំថ្មី ក៏មានវត្តមានចូលរួមពីលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី និងអាជ្ញាធរមូលដ្ឋានផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវបានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។


ដោយមើលឃើញពីការលំបាករបស់បងប្អូនជនជាតិដើមភាគតិច រស់នៅតំបន់ដាច់ស្រយាល លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ហឹង ណារី វ៉ាថន បានផ្តល់ជូននូវថវិកា គ្រឿងឧបភោគបរិភោគ ដើម្បីជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច ចំនួន ៣០គ្រួសារ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ៩៦ នាក់ សរុបជាថវិកាចំនួន ១០ លាន ៥០ម៉ឺនរៀល ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈការផ្ដល់កញ្ចប់សាច់ប្រាក់ហានិភ័យជាប្រចាំខែជូនដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតពិតប្រាកដ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព រស់នៅមានអនាម័យ ជាពិសេសស្ត្រីដែលមានផ្ទៃពោះទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឱ្យបានទៀងទាត់ ដើម្បីទទួលបាននូវថ្នាំបង្ការពីជំងឺផ្សេងៗ ចូលរួមគោរពច្បាប់ចរាចរណ៍។
លោកជំទាវក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋគាំទ្រ ជឿទុកចិត្ត លើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីថែរក្សាសន្តិភាពឲ្យនៅគង់វង្សជាយូរអង្វែង៕
អត្ថបទ៖ ប្រុញ វិធិន

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច