ព័ត៌មានជាតិ
កម្ពុជាកំពុងគិតគូរវិនិយោគជាមួយជប៉ុន ធ្វើឱ្យកម្ពុជាស្អាត គ្មានសំណល់ប្លាស្ទិក
ដើម្បីធ្វើឱ្យកម្ពុជាស្អាត គ្មានសំណល់ប្លាស្ទិក ដែលជាយុទ្ធសាស្ត្រមួយអមជាមួយយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រសួងបរិស្ថានបាននឹងកំពុងគិតគូរបន្ថែមទៀត លើការវិនិយោគជាមួយជប៉ុន សំដៅធ្វើឱ្យកម្ពុជាស្អាត គ្មានសំណល់ប្លាស្ទិក។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានសមាគមជប៉ុន-កម្ពុជាកាលពីពេលថ្មីៗនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា ការវិនិយោគបៃតង គឺជាការវិនិយោគដែលមានផលចំណេញទាំងសងខាង គឺភាគីវិនិយោគជប៉ុននឹងទទួលបានប្រាក់ចំណេញក្នុងការវិនិយោគរបស់ខ្លួន ចំណែកកម្ពុជាវិញក៏ទទួលបានផលចំណេញដល់បរិស្ថាន តាមរយៈកែច្នៃសម្ភារៈប្រើប្រាស់ជំនួសថង់ប្លាស្ទិក ដោយផលិតផលធម្មជាតិដែលមានស្រាប់ក្នុងតំបន់ ហើយការកែច្នៃធនធានដែលមានស្រាប់ក្នុងតំបន់នេះ នឹងជួយលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជាឱ្យទទួលបានប្រាក់ចំណូលបន្ថែម ក្រៅពីចូលព្រៃបាញ់សត្វ និងកាប់ឈើ។
ការវិនិយោគដែលជួយឱ្យប្រជាសហគមន៍មានភាពជាម្ចាស់ឯករាជ្យក្នុងការរស់នៅ ដោយមិនពឹងផ្អែកតែលើរបរចូលព្រៃ ហើយបែរមកដាំដុះដំណាំហូបផ្លែរួមផ្សំបន្ថែម ការដាំស្តារព្រៃឈើ ថែរក្សាការពារសត្វព្រៃសម្រាប់ទេសចរទស្សនា និងផ្តល់សេវាកម្មទេសចរណ៍តាមរមណីយដ្ឋានសហគមន៍ទេសចរណ៍ គឺជាឥរិយាបថវិជ្ជមាន និងមាននិរន្តភាពក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ ហើយក៏ជាវត្ថុបំណងដ៏ចម្បងរបស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន សមស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្ថែមថា ការវិនិយោគបៃតង ជាមួយដៃគូវិនិយោគ ដូចជាប្រទេសជប៉ុន និងប្រទេសនានាដែលជាដៃគូវិនិយោគជាច្រើនទៀត គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេស និងការបើកឱកាសជូនដល់អ្នកវិនិយោគទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក ឆ្លើយតបនឹងការអនុវត្តវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ