ព័ត៌មានជាតិ
សម្ដេចធិបតី ហាមដាច់ខាតដាក់ កាតព្វកិច្ចឱ្យអាណាព្យាបាល់បង់ថ្លៃ សម្រាប់ការសិក្សាជំនាន់ថ្មី
ខណៈរដ្ឋាភិបាល មានគម្រោងពង្រីក សាលារៀនជំនាន់ថ្មី ទូទាំងប្រទេស ដោយមានបង្កើនទាំងម៉ោងសិក្សា បំណិនជីវិត និងបំពាក់សម្ភារឧបទេសសិក្សាសម្បូរបែបនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ហាម ក្រសួងអប់រំ យុវជន និងកីឡា ដាច់ខាត មិនឱ្យដាក់កាតព្វកិច្ចសមធម៌ឱ្យអាណាព្យាបាលបង់ថ្លៃសិក្សានេះ។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅ ឆ្នាំសិក្សា២០២៣-២០២៤ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅពេលទាញការគាំទ្ររបស់អាណាព្យាបាលសិស្សចំពោះ សាលារៀនជំនាន់ថ្មី ដាច់ខាតកុំដាក់កាតព្វកិច្ចជូនដល់ពួកគាត់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “មិញខ្ញុំឃើញការបង្កើតមូលនីធិសមធម៌។ អាចលើកជាយោបល់ តែកុំបង្ខំឱ្យបង្កើត! បង្កើតមិនស្រួលគាត់យល់ច្រឡំថា ទាមទារដាក់កាតព្វកិច្ចឱ្យគាត់ត្រូវបង់ថវិកាទៀត ដាច់ខាតកុំបង្ខំឱ្យឪពុកម្ដាយបង់លុយ។ ធ្វើម៉េចឱ្យតែសាលាល្អ ឪពុកម្ដាយស្រលាញ់កូន គាត់ជួយឯងហើយ គាត់អត់មានថវិកា ក៏គាត់ជួយកម្លាំងចិត្ត ជួយណែនាំកូនហើយ”។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា កន្លែងណា ដែលអាណាព្យាបាលសិស្សមានលទ្ធភាព ពួកគាត់អាចបង់វិភាគទានបាន តែធ្វើយ៉ាងណា ត្រូវចៀសផុតពីការដាក់កាតព្វកិច្ចណាមួយ ពិសេសកាតព្វកិច្ចហិរញ្ញវត្ថុ គឺចៀសឱ្យផុត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “សុំកុំឱ្យមាន! កុំឱ្យមានការយល់ច្រឡំ។ មូលនិធីសមធម៌អី គួរកុំត្រូវតែបង្កើត ទុកឱ្យលោកគ្រូអ្នកគ្រូ អាណាព្យាបាលធ្វើទៅ គាត់ចង់ចូលជាបដិភាគតាមលទ្ធភាពគាត់។ ជាការយល់ច្រឡំ អាចមានឪពុកម្ដាយ ៩៩% គាំទ្រកម្មវិធីនេះ តែឪពុកម្ដាយ ១% យល់ច្រឡំ គាត់ផុសដាក់ Facebook វាទៅជារឿងផ្សេង។ ការចូលរួមរបស់ឪពុកម្ដាយ ក៏មិនបាច់ក្នុងរូបភាពជាថវិកា ឱ្យតែគាត់ចូលរួមប្រដៅជំរុញកូនឱ្យខំរៀន គោរពវិន័យសាលាល្អហើយ”។

គួររម្លឹកថា បន្ទាប់ពី វិទ្យាល័យ ព្រះស៊ីសុវត្ថិ ដំណើរការសាលារៀនជំនាន់ថ្មី ជោគជ័យ ជាច្រើនឆ្នាំមក វិទ្យាល័យបានផ្សព្វផ្សាយឱ្យឪពុកម្តាយរបស់សិស្សចូលរួម ២៨០ ដុល្លារក្នុងមួយឆ្នាំ ដោយទទួលបានគាំទ្រជាច្រើនពីអាណាព្យាបាល ពោក មានការចុះឈ្មោះបង់ថ្លៃចូលសិក្សាលើសផែនការ ២៥ភាគរយ។

គួរបញ្ជាក់ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍គន្លឹះ ៤ចំណុចដល់ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់អនុវត្ត រួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់ សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការ ត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលា និងទី៤. ការជំរុញ និងលើក ទឹកចិត្តការចូលរួមរបស់ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?