ព័ត៌មានជាតិ
តើសកម្មភាពបែបណាទើបហៅថា ការបៀតបៀន? ហើយមានទោសទណ្ឌយ៉ាងណា?
ការបៀតបៀន គឺជាសកម្មភាពទាំងឡាយណាដែលស្តែងចេញ ឬអាចនាំឱ្យមានការប៉ះពាល់ ឬការរងគ្រោះផ្នែកផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ ជាដើម។ ថ្មីៗនេះ ក្រុមយុវជនមួយចំនួន បានលេងកម្សាន្តធ្វើសកម្មភាពជ្រុលហួសហេតុ និងអសីលធម៌ ដោយបន្លំចាប់អោប និងថើបលើយុវតី។ តើសកម្មភាពបែបនេះ អាចចាត់ទុកថា ជាការបៀតបៀនដែរ ឬទេ?
មនុស្សគ្រប់រូបអាចធ្វើអំពើ និងសកម្មភាពរបស់ខ្លួនដោយសេរី តែមិនអាចបំពានលើសិទ្ធិអ្នកដ៏ទៃឡើយ។ នៅពេលដែលមនុស្សធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិ និងឯកជនភាពរបស់អ្នកដ៏ទៃ ដូចជា ការបៀតបៀនផ្លូវភេទ និងការប៉ុនប៉ងរំលោភបំពានផ្លូវភេទ ជារឿងខុសច្បាប់ និងជាការរំលោភសិទ្ធិមនុស្ស។ ការបៀតបៀនផ្លូវភេទ អាចធ្វើឡើងតាមរយៈការគំរាម ឬការដាក់សំពាធ ការស្នើសុំ ឬពាក្យសម្តីនិយាយ ឬពាក្យសម្តីជាលាយល័ក្ខអក្សរ រូបភាព ឬការប៉ះពាល់រាងកាយ។ ការបៀតបៀនផ្លូវភេទមានបីប្រភេទគឺ៖
១.ការបៀតបៀនផ្លូវភេទដោយពាក្យសម្តី គឺការប្រើពាក្យនិយាយ ឬបញ្ចេញមតិក្នុងលក្ខណៈផ្លូវភេទអំពីនរណាម្នាក់ ការផ្សព្វផ្សាយពាក្យចចាមអារាមផ្លូវភេទ ការស្នើសុំដែលមានលក្ខណៈភេទ និងការនិយាយរឿងកំប្លែងផ្លូវភេទ សំណួរពីរឿងផ្លូវភេទ បន្លឺសំឡេងផ្លូវភេទ។ល។
២.ការបៀតបៀនផ្លូវភេទជាសារ សញ្ញា និងរូបភាព (Non Verbal) គឺជាការសរសេរមតិយោបល់អំពីនរណាម្នាក់ ការផ្ញើសារដែលមានលក្ខណៈផ្លូវភេទនៅក្នុងគេហទំព័រ ឬប្រព័ន្ធផ្សព្វផ្សាយសង្គម ការបញ្ជូនសារស្នេហាងប់ងល់ និងការបញ្ជូនរូបភាពដែលមានលក្ខណៈផ្លូវភេទ។
៣.ការបៀតបៀនផ្លូវភេទដោយការប៉ះពាល់រាងកាយ គឺជាការប៉ះ ឬចាប់ផ្នែកណាមួយនៃរាងកាយរបស់នរណាម្នាក់ ដូចជា ការលាត់ ទាញ ឬស្រាតសម្លៀកបំពាក់ ការប៉ះពាល់ ឱប ថើប ដែលគេមិនពេញចិត្ត ជាដើម។
បើយោងតាមមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ គ្រប់អំពើបញ្ចូលអង្គជាត តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដ៏ទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយការឆ្មក់ឱកាស គឺជាបទរំលោភសេពសន្ថវៈ។ ចំពោះ បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។ នីតិភាពនៃការរួមភេទត្រូវបានកំណត់ចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា