Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី៖ ម្ដាយឳពុកខ្លះកាន់ជើងកូនពេក ប្រើហ្វេសប៊ុកជះកំហឹង ដាក់គ្រូបង្រៀនព្រោះប្រដៅកូនខ្លួន

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្នមានឳពុកម្ដាយមួយចំនួនហាក់ស្រឡាញ់កូនពេកបែជាប្រើប្រាស់បណ្ដាញសង្គមស្ដីបន្ទោសគ្រូបង្រៀន ក្រោយគ្រូបង្រៀនដាក់វិន័យកូនសិស្សដែលប្រព្រឹត្តខុសវិន័យ។  សម្ដេច ថ្លែងបែបនេះ ក្នុងឱកាសបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា​ នារសៀលថ្ងៃអង្គារ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី យល់ឃើញថា បញ្ហាម្ដាយឳពុកស្រឡាញ់កូនជ្រុលហួស កាន់ជើងកូននេះ កើតឡើងបានដោយសារតែអាណាព្យាបាលដាច់ទំនាក់ទំនងជាមួយគ្រូបង្រៀន។  ដើម្បីដោះស្រាយបញ្ហានេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា ទាល់តែតួអង្គគ្រូបង្រៀន អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស មានទំនាក់ទំនងល្អជាមួយគ្នា​ និងយល់ពីគ្នាទៅវិញទៅមក។  

សម្ដេចបានបន្ថែមថា រវាងអាណាព្យាបាលសិស្ស និងសិស្ស គឺជាតួអង្គក្នុងការអប់រំ រាប់ទាំងការអប់រំក្នុងសាលា និងអប់រំនៅផ្ទះដោយផ្ទាល់បន្ថែម។ សម្ដេចបានសង្កត់ធ្ងន់ថា ការអប់រំនៅតាមសាលា និងអប់រំផ្ទះ គឺមានឥទ្ធិពលខ្លាំងណាស់ ដើម្បីបញ្ចៀស និងលុបបំបាត់ទម្លាប់អាក្រក់ដែលកើតមានក្នុងសង្គមខាងក្រៅ។

សម្ដេចបានពន្យល់ថា​ ការអប់រំ មាននៅតាមទីតាំងសំខាន់ចំនួនបី គឺនៅផ្ទះ នៅតាមសាលារៀន និងនៅក្នុងសង្គម។ បើអាណាព្យាបាលបានបង្រៀនកូនតាមផ្ទះបន្ថែមពីលើ ការបង្រៀនរបស់គ្រូនៅតាមសាលាបន្ថែមទៀត ទោះឥទ្ធិពលសង្គមអាក្រក់យ៉ាងណាក៏មិនអាចនាំឱ្យសិស្សានុសិស្សខូចអនាគតឡើយ។

នាយករដ្ឋមន្ត្រី បានអះអាងថា ការអប់រំរបស់ម្ដាយឳពុក និងគ្រូបង្រៀន គឺជាកត្តាកំណត់តម្លៃក្នុងខ្លួនរបស់មនុស្ស។​ សម្ដេចបានពន្យល់ថា​ បើមនុស្សម្នាក់មានតម្លៃមួយច្បាស់លាស់ពេលប្រើប្រាស់ហ្វេសប៊ុក ឃើញការបង្ហោះអ្វីមួយ នឹងចេះបែងចែកអាក្រក់ល្អ ហើយចេះយកធ្វើជាគម្រូសម្រាប់អ្វីដែលល្អ ប៉ុន្តែបើមនុស្សគ្មានតម្លៃច្បាស់លាស់ មនុស្សនឹងកាន់តែយ៉ាប់យ៉ឺន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម