ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ឲ្យត្រៀមមន្ទីរពេទ្យទាហាននិងមន្ទីពេទ្យផ្សេងទៀតដាក់អ្នកជំងឺកូវី១៩ ខណៈមានអ្នកឆ្លងកើនឡើងយ៉ាងគំហុក
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាបានណែនាំឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ពិនិត្យ ពិនិត្យមើលមន្ទីរពេទ្យយោធា ដើម្បីដាក់អ្នកជំងឺកូវីដ១៩ដោយសារមានអ្នកឆ្លងមានកំណើនយ៉ាងគំហុករហូតដល់ជាង៥០នាក់ក្នុងរយៈពេលតែ២ថ្ងៃ។

តាមរយៈសារសម្លេងតាមតេឡេក្រាមនៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ព្រឹកមិញរកឃើញ១៧នាក់ក្នុងនោះសហគមន៍មានចំនួន១៥នាក់តែថ្ងៃនេះរកឃើញ១៤នាក់ទៀតឃើញថា មានការកើនឡើងយ៉ាងគំហុក។
សម្តេចបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលសូមពិនិត្យមើលមន្ទីរពេទ្យផ្សេងទៀត ដើម្បីដោះស្រាយបញ្ហានេះពិសេសពេទ្យចារ៉ីជាពេទ្យឯកជនដែលមានអគារនៅសល់ច្រើនដោយសារអ្នកជំងឺនៅតិចព្រោះសភាពការណ៍នេះមិនធម្មតាពេកទេ។ ត្រូវដើរមួយជំហានមុនដើម្បីគ្រប់គ្រងសភាពការណ៍នេះឲ្យបានល្អ។
យ៉ាងណាក៏ដោយសម្តេចណែនាំឲ្យពិនិត្យមើលពេទ្យទាហានសិនដើម្បីត្រៀមដាក់មនុស្ស និងសម្ភារដាក់គ្រូពេទ្យយើងសម្រាប់ព្យាបាលដល់អ្នកជំងឺកូវីដ១៩ ដែលពីមុនមិនមានបញ្ហាចោទទេ តែឥឡូវដោយសារតែ២ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវិដ១៩ជាង៥០នាក់។ សម្តេចបញ្ជាក់ថាចំពោះបញ្ហាយកសំណាកអ្នកជំងឺវិញមិនមានជាចំណោទនោះទេ៕
សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?