ព័ត៌មានជាតិ
ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង៧០០ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់អនឡាញ
តាមសេចក្ដីរាយការណ៍របស់ MCOT នៅថ្ងៃទី០២ ខែមេសា បានឱ្យដឹងថា សមត្ថកិច្ចនគរបាលភូមិភាគ២ថៃ សហការជាមួយកងកំលាំងប្រចាំទិសបូព៌ា និងការិយាល័យស៊ើបអង្កេតកណ្តាលបានបើកប្រតិបត្តិការចុះចាប់និងកាត់ផ្តាច់បណ្តាញខ្សែកាបអ៊ីធឺណិតឆ្លងព្រំដែនជាង៧០០ម៉ែត្រដែលក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញបានតភ្ជាប់ឆ្លងដែនចូលទៅខាងទឹកដីកម្ពុជាសម្រាប់ដំណើរការល្បែងភ្នាល់អនឡាញ។

កម្លាំងសមត្ថកិច្ចបានបានឆ្មក់ចូលឆែកឆេរអគារការិយាល័យលក់ខុនដូមួយកន្លែងដែលពួកក្រុមឧក្រិដ្ឋជនឆបោកបោះបង់ចោលនៅស្រុកអារញ្ញខេត្តស្រះកែវ និងបានរកឃើញថា មានក្រុមហ៊ុនមួយនៅក្រុងបាងកកជាអ្នកបង់ប្រាក់ថ្លៃជួលសេវាអ៊ីធឺណិតនៅអគារខុនដូរទាំងនេះ ទើបសមត្ថកិច្ចចូលឆែកឆេរក្រុមហ៊ុនបម្រើសេវាអ៊ីនធឺណេត និងបានរកឃើញឧបករណ៍អេឡិចត្រូនិកពាក់ព័ន្ធចំនួន៩គ្រឿង។
តាមការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនត្រូវបានគេជួលមកឱ្យដំឡើងបណ្តាញអ៊ីនធឺណិត។ ដំបូងឡើយ ក្រុមហ៊ុនទាំងនេះគ្រប់គ្រងដោយជនជាតិថៃនៅកម្ពុជា ដែលសមត្ថកិច្ចដាក់ការចោទប្រកាន់ថាជាបទល្មើសស្តីពីច្បាប់អាជីវកម្មទូរគមនាគមន៍ដោយគ្មានការអនុញ្ញាត បង្កើតល្បែងស៊ីសងអនឡាញតាមប្រព័ន្ធអ៊ីនធឺណិត ឆបោកប្រជាជន រួមដៃជាមួយក្រុមឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសលាងលុយកខ្វក់ដែលត្រូវមានទោសធ្ងន់ធ្ងរ៕
ប្រែសម្រួលដោយ សំអាន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?