ព័ត៌មានជាតិ
ក្រសួងហាមផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផល HYPOLY ព្យាបាលជំងឺទឹកនោមផ្អែម
ក្រសួងសុខាភិបាលបានធ្វើការហាមឃាត់ផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផល HYPOLY ព្យាបាលជំងឺទឹកនោមផ្អែម ព្រោះផលិតផលនេះមិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ។

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ការហាមឃាត់ផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផល HYPOLY បន្ទាប់ពីក្រសួងពិនិត្យឃើញមានគណនីបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនដូចជាៈ ១. Hypoly គ្រាប់ ទឹកពុះទឹកនោមផ្អែមលេខ 1 Cambodia ២.Hypoly ដំណោះស្រាយថ្មីសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ៣.មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម – Hypoly ៤. ជុំ ចិត្រា -0967.447.362 និងគណនីមួយចំនួនទៀត កំពុងផ្សព្វផ្សាយលក់ផលិតផលឈ្មោះ HYPOLY គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល។
ក្រសួងបានបន្តថា ការផ្សព្វផ្សាយផលិតផលខាងលើដែលមានខ្លឹមសារថា ព្យាបាលជំងឺទឹកនោមផ្អែមឱ្យជាសះស្បើយ
ជាការផ្សព្វផ្សាយមានលក្ខណៈ បំផ្លើសហួសពីការពិត និងពុំមានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវឡើយ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់កុំទិញ និងប្រើប្រាស់ផលិតផលខាងលើនេះឡើយព្រោះផលិតផលនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យខាតបង់ប្រាក់កាសពេលវេលា ក្នុងការព្យាបាល ប៉ះពាល់សុខភាពឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងតម្រូវឱ្យបុគ្គលដែលផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលគ្មានលេខបញ្ជីកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការផ្សព្វផ្សាយនាំចូល ចែកចាយឬលក់ផលិតផលខាងលើនេះជាបន្ទាន់។
ក្រសួងសុខាភិបាលនឹងមានវិធានការទៅតាមផ្លូវច្បាប់ចំពោះជនណាដែលផ្សព្វផ្សាយចែកចាយ ឬលក់ផលិតផលគ្មានលេខបញ្ជីកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ជាធរមាន។ ក្រសួងណែនាំប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលគ្រប់ប្រភេទត្រូវពិនិត្យមើលលតាបត្របញ្ជីកាដែលមានបិទ លើសំបកវេចខ្ចប់ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន ២-ផ្នែកខាងក្រោមមានលេខបញ្ជាកា៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច