ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះពិនិត្យ និងកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ៤កន្លែង នៅស្រុករវៀង
កម្លាំងចម្រុះដឹកនាំដោយ លោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះពិនិត្យមើលទីតាំងជីករុករករ៉ែមាសខុសច្បាប់ ចំនួន៤កន្លែងនៅស្រុករវៀង ខេត្តព្រះវិហារ ឈានទៅដល់ការបង្ក្រាប និងកម្ទេចចោល ព្រមរឹបអូសបានសម្ភារៈមួយចំនួនធំដឹកយកមករក្សាទុក។

លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ បានឱ្យដឹងថា សមត្ថកិច្ចជំនាញសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបទីតាំងជីកយករ៉ែមាសដោយខុសច្បាប់ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភ្នំអន្លុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។ ក្រុមចម្រុះដឹកនាំដោ លោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ សហការជាមួយកងកម្លាំងអាវុធហត្ថស្រុករវៀង បានចុះទៅត្រួតពិនិត្យមើលការជីកយករ៉ែមាសដោយខុសច្បាប់នៅចំណុចខាងលើ។ ជាលទ្ឋផលរណ្តៅរ៉ែមាស ចំនួន៤រណ្តៅ ត្រូវបានយកគ្រឿងចក្រកាយកម្ទេចចោល និងរឹបអូសសម្ភារៈមួយចំនួនមានដូចជា ម៉ូតូចំនួន៦គ្រឿង ម៉ាសុីនខ្យល់មួយគ្រឿងដឹកយកមករក្សាទុកនៅមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនិតិវិធី។

លោក ស៊ុន ចន្ទ័រក្សា បានបន្តឱ្យដឹងថា កន្លងមក មន្ទីរជំនាញសហការជាមួយអាជ្ញាធរស្រុករវៀង តែងតែចុះផ្សព្វផ្សាយហាមប្រាមប្រជាពលរដ្ឋ កុំឱ្យនាំគ្នាជីករ៉ែមាសដែលមានរណ្តៅជ្រៅៗ អាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ ប្រសិនជាជីកយករ៉ែមាសត្រឹមរណ្តៅរាក់ ឬបាញ់ឈីត អាជ្ញាធរនឹងមន្ទីរជំនាញមិនហាមឃាត់ទេ ពីព្រោះជាឆ្នាំងបាយរបស់ពលរដ្ឋ។

គេសង្កេតឃើញថា រណ្តៅរ៉ែមាសខ្លះមានជម្រៅរហូតដល់ទៅ ៥០ ឬ១០០ម៉ែត្រ ក៏មាន។ រណ្តៅជ្រៅៗបែបនេះនាំឱ្យមានគ្រោះថ្នាក់រហូតបាត់បង់ជីវិតថែមទៀត ដូចនេះមន្ទីរជំនាញនិងអាជ្ញាធរត្រូវតែធ្វើការហាមឃាត់ ក្នុងន័យដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋតែប៉ុណ្ណោះ៕
ដោយ៖ជុន កុសល



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ