Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆេះស្ថានីយប្រេងឥន្ធនៈ គ្រឿងទេស និងភេសជ្ជៈ មួយកន្លែង នៅស្រុកពួក ខេត្តសៀមរាប

បានផុស

នៅ

នៅវេលាម៉ោង១៩ និង ២០នាទី រាត្រីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ មានអគ្គិភ័យមួយបានកើតឡើង នៅចំណុចទីតាំងស្ថានីយប្រេងឥន្ធនៈ ឈ្មោះ ចិនខ្មៅ ស្ថិតនៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ម្ចាស់ទីតាំងមានឈ្មោះ ឈិន ពណ្ណារាយ ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ អាជីវករ ប្ដីឈ្មោះ ជាល សុខ ភេទប្រុស អាយុ ៤៤ឆ្នាំ បច្ចុប្បន្នទៅធ្វើការងារ នៅប្រទេs New Zealand។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់របស់លោក ស៊ិន ចាន់ថុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពួក បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកប្រេងសាំង ១គ្រឿង ចំណុះ ៣២ពាន់លីត្រ មានប្រេងសាំងចំនួន ៨ពាន់លីត្រ ចូលមកដាក់ប្រេងនៅកន្លែងកើតហេតុខាងលើ។ លុះពេលបង្ហូរប្រេងចូលក្នុងស៊ីទែនកប់ក្នុងដីបានប្រហែល ១៥នាទី ស្រាប់តែមានភ្លើងឆាបឆេះ ពេលនោះតៃកុងរថយន្តដឹកប្រេងសាំង បានឡើងបើករថយន្តចេញពីចំណុចកើតហេតុ ទៅទាំងភ្លើងកំពុងឆេះទុយោរបង្ហូរសាំងគ្រវីគ្រវាត់លើផ្លូវបន្ទាបទៅរលត់វិញ។ ប៉ុន្តែ នៅកន្លែងកើតហេតុក្នុងស្ថានីយត្រូវភ្លើងចាប់ផ្តើមឆេះសន្ធោរសន្ធៅឡើង។ ក្នុងនោះភ្លើងបានរាលឆ្លងឆាបឆេះទៅផ្ទះជាប់គ្នាមានម្ចាស់ឈ្មោះ ឡុច លន ភេទប្រុស អាយុ៦១ឆ្នាំ បណ្ដាលឱ្យឆេះពិដានផ្ទះ ផ្នែកខាងលើ (តិចតួច) និងរោលជញ្ជាំងថ្មអាចខូចខាតមួយចំហៀងផ្ទះ។

ក្រោយទទួលបានពត៌មានពីករណីឆេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានសហការជាមួយកម្លាំងរថយន្ត បង្កាពន្លត់ អគ្គីភ័យ នៃស្នងការនគរបាលខេត្ត រួមទាំងកម្លាំងប្រជាការពារភូមិ ប្រជាពលរដ្ឋ បានចេញជួយអន្តរាគមន៍។ ក្នុងនោះដែរក៏មានវត្តមានរបស់ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកនាយករដ្ឋបាលសាលាខេត្ត និងស្នងការរងខេត្ត បានចុះពិនិត្យស្ថានការណ៍អគ្គិភ័យនេះផងដែរ។ លោកអភិបាលខេត្ត និងលោកអភិបាលស្រុក ពួក បានចូលសម្របសម្រួល និងលើកទឹកចិត្តដល់ម្ចាស់ផ្ទះកុំឱ្យគិតខ្លី។

តាមការបញ្ជាក់របស់សមត្ថកិច្ច ក្នុងការចុះជួយអន្តរាគមន៍ពន្លត់ ភ្លើងឆេះស្ថានីយប្រេងឥន្ធនៈនេះ ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿង (រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ៤គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពួក ចំនួន ១គ្រឿង , រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ចំនួន ១គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរជុំ ចំនួន ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពនគរបាលការពារបេតិកភ័ណ្ឌ ចំនួន ១គ្រឿង) ប្រើប្រាស់ទឹកអស់ចំនួន ២៩រថយន្ត ទើបទ្រទ្រង់ស្ថានភាពបានទាំងស្រុង នៅវេលាម៉ោង២១ និង ២០នាទី។

ករណីអគ្គិភ័យនេះដែរ បានបណ្តាលឱ្យរងរបួសស្រាលមនុស្ស ១នាក់ ឈ្មោះ រាវ ម៉ាណូ ភេទប្រុស អាយុ ១៩ឆ្នាំ ជាកម្មករធ្វើការនៅចំណុចកើតហេតុ ព្រមទាំងខូចខាតស្ថានីយ ឆេះសាំង គ្រឿងទេស ភេសជ្ជៈ ដែលតាំងលក់ និងនៅក្នុងឃ្លាំងទាំងស្រុង។ ចំណែក អ្នកបើកបររថយន្តដឹកប្រេងរបស់ក្រុមហ៊ុនសាវីម៉ិច SVM Petroleum ត្រូវបានកម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួន ខណៈពេលនេះ កំពុងធ្វើការសួរនាំនៅអធិការនគរបាលស្រុកពួក ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញបន្ត នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៨ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៩ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២២ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម