Connect with us

ព័ត៌មានជាតិ

កម្ពុជា ប្ដេជ្ញា​លុបបំបាត់​ជំងឺ​គ្រុនចាញ់ ប្រភេទ​សន្ធំ នៅ​ដំណាច់​ឆ្នាំ​២០២៣

បានផុស

នៅ

​ប្រទេស​កម្ពុជា បាន​ប្ដេជ្ញា​លុបបំបាត់​ជំងឺ​គ្រុនចាញ់ ប្រភេទ​សន្ធំ ​ឬហ្វាល់ស៊ីប៉ារ៉ូម ឲ្យអស់នៅដំណាច់​ឆ្នាំ​២០២៣ ខាងមុខ​។
 
ថ្លែង​នៅ​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ​អនុវត្ត​សកម្មភាព​លុបបំបាត់​ជំងឺ​គ្រុនចាញ់ ប្រភេទ​សន្ធំ​ដំណាក់​កាល​ចុងក្រោយ ឆ្នាំ​២០​២០‑ ២០ ២៣ នាថ្ងៃទី៣ ខែ​វិច្ឆិកា នៅ​ខេត្ត​កំពង់ស្ពឺ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល បាន​ណែនាំ​ថា ដើម្បី​សម្រេច​ឲ្យ​បាន​តាម​ផែនការ​នេះ មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ការងារ​នេះ ទៅ​លើ​គោល​ដៅ​ប្រជាជន​ចេញចូល​​តំបន់​ប្រឈម​ជំងឺ​គ្រុនចាញ់ រួមមាន ៖ អ្នកប្រកបរបរអនុផលព្រៃភ្នំ អ្នកទៅ​បោះជំរំ នៅតាមព្រៃភ្នំ ឬអ្នក​ដើរកម្សាន្ត ក្នុង​ព្រៃ​ភ្នំ​ជាដើម ដែល​មាន​ហានិភ័យ ក្នុង​ការ​ចម្លង​ជំងឺ​គ្រុនចាញ់។
 
ជា​មួយ​គ្នា​នេះ​ដែរ ត្រូវ​កំណត់​មុខសញ្ញា​បុគ្គល​តាម​ភូមិ កំពុង​មាន​ករណី​ជំងឺ​គ្រុនចាញ់​នឹង​ប្រជាជន​គោល​ដៅ​ដែល​នឹង​ទៅ​កាន់​តំបន់​ប្រឈម​ជំងឺ​គ្រុនចាញ់ ក្រោម​កិច្ច​សហការ​និង​សម្របសម្រួល​ដោយ​ក្រុមការងារ​ពិសេស​លុប​បំបាត់​ជំងឺ​គ្រុនចាញ់ តាម​ខេត្ត​ស្រុក​ពិសេស​អាជ្ញាធរ​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី បានលើកឡើងថា ជាងនេះទៀត​ត្រូវ​ជំរុញ​និង​ការ​គាំទ្រ​ពី​គ្រប់​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​ដល់​អ្នកស្ម័គ្រចិត្ត​ភូមិ​និង​ចល័ត​ព្យាបាលជំងឺគ្រុនចាញ់ ដែលបានកំណត់​ច្បាស់លាស់​បំពេញការងារ​លុប​បំបាត់ជំងឺគ្រុនចាញ់តាមភូមិសាស្ត្ររួមទាំងការលើកទឹកចិត្ត និង​សម្របសម្រួល​ការងារ​សុវត្ថិភាព​នៃ​ការ​ធ្វើដំណើរ​និងទប់ស្កាត់អំពើរំលោភបំពាន ដោយយថាហេតុជាដើម ​។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ​និង​បាណកសាស្ត្រ បានមានប្រសាសន៍យោងតាមផែនការ​យុទ្ធសាស្រ្ត​ជាតិ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​នៅ​ដំ​ណាច់ឆ្នាំ២០២០ គឺត្រូវយ៉ាងណាឲ្យអត្រាជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ឬ ហ្វាល់ស៊ីប៉ារ៉ូម) ទាបជាងអត្រា ១.០៥ ក្នុងចំណោមប្រជាជន ១,០០០នាក់ នៅតាមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនីមួយៗ និងឲ្យមកនៅសូន្យករណី នាដំណាច់ឆ្នាំ២០២៣ ខណៈ៩ខែ ឆ្នាំ២០២០ អត្រាជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ឬ ហ្វាល់ស៊ីប៉ារ៉ូម) ទូទាំងប្រទេស មានចំនួន ៧៥៤ករណី គឺអត្រាស្មើនឹង ០.០៧ ក្នុងចំណោមប្រជាជន ១,០០០នាក់ ដែលជាតួលេខមួយកំពុងស្ថិត នៅក្នុងលទ្ធផលជោគជ័យ បើប្រៀបទៅនឹង​សូចនាករ គ្រោង​ទុកឆ្នាំ២០២០ ត្រឹម ១.០៥។

លោកវេជ្ជបណ្ឌិត បានបន្តថា ខេត្តដែលនៅមានអត្រាជំងឺនេះខ្ពស់ រួមមាន ខេត្តកំពង់ស្ពឺ (អត្រា ០.៤៩), ខេត្តមណ្ឌលគិរី (អត្រា ០.៧៣), ខេត្តរតនគិរី (អត្រា ០.៤៦) និងខេត្តស្ទឹងត្រែង (អត្រា ០.៣៦)៕

អត្ថបទ ៖ សំអឿន
 

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម