Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ខែ​មីនា​ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេច​ការ​សាងសង់​បាន​​ជាង ៣២%

បានផុស

នៅ

គិតត្រឹមត្រីមាសទី១ ដើម​ឆ្នាំ​២០២៤ គម្រោង​សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះសម្រេចវឌ្ឍនភាពការងារសាងសង់បាន​ប្រមាណ ៣២% ដែលតួលេខនេះបាន​បង្ហាញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមានចំពោះការអនុវត្ត​គម្រោងការងារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ គម្រោង​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេមេគង្គ​ខេត្ត​ក្រចេះ កាលពី​​ល្ងាច​ថ្ងៃ​ទី​០២ ខែ​មេសា ម្សិល​មិញ​នេះ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ប៉េង ពោធិ៍នា បាន​​ឱ្យ​ដឹង​ថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ​២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារសាងសង់តួស្ពានបាន ៤៥,៥% ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ២៣%។ ជារួមគម្រោងជារូបវ័ន្តទាំងមូលសម្រេចបាន ៣២% ដែលតួលេខនេះ បានបង្ហាញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមានចំពោះការអនុវត្តគម្រោងការងារខាងលើ។

តាមផែនដែលគម្រោង​​​ត្រូវ​បញ្ចប់​ការ​សាងសង់​នៅ​ខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែយោងតាម​ការ​បញ្ជាក់របស់ក្រុមហ៊ុន​ការសាងសង់​នឹង​បញ្ចប់​មុនផែនការ។ បើ​ទោះជាយ៉ាងនេះក៏ដោយ លោក​រដ្ឋមន្ត្រីនៅ​តែសំណូមពរ​ឱ្យក្រុមហ៊ុន​សាងសង់ជំរុញ​ការអនុវត្តការងារទៅ​តាមប្រតិទិនការងារ​ដែល​បានកំណត់ឱ្យបានច្បាស់លាស់ ពីព្រោះខណៈ​នេះ​ជារដូវប្រាំង ដែល​ជា​ពេលវេលាអំណោយផលដល់ការងារសាងសង់ មុននឹងរដូវវស្សាចូលមកដល់នាពេលខាងមុខ។

ក្នុង​ឱកាស​ដដែល​នោះ លោក​រដ្ឋមន្ត្រីក៏​បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹង​សុវត្ថិភាពការងារសាងសង់គ្រប់ជំហាន ពិសេស​​យកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេសគ្រប់ប្រភេទការងារ ដើម្បីធានាឱ្យបាននូវសមិទ្ធផលសំណង់ ដែលប្រកបដោយគុណភាព និងអាយុកាលប្រើប្រាស់បានយូរអង្វែង។

គួរជម្រាបដែរថា ​ស្ពាន​​ឆ្លងកាត់ទន្លេមេគង្គ​ខេត្តក្រចេះនេះ គឺមាន​ប្រវែង​សរុប ១១៣១ម៉ែត្រ និង​ទទឹង ១៣,៥០ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​សរសៃ​ដែក ​ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ជាង ៥៦លានដុល្លារ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី២ ខែមករា ឆ្នាំ​ ២០២៣ កន្លងទៅនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៧ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម