ព័ត៌មានជាតិ
អ្នកវិភាគ៖ ការមិនយកថ្លៃទិដ្ឋាការចេញចូលតាមច្រកព្រំដែនកម្ពុជា ថៃ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧
អ្នកវិភាគមើលឃើញថា ការលើកលែងការយកថ្លៃសេវាទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ អំឡុងពេលចូលឆ្នាំខ្មែរ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ចំពោះពលករខ្មែរដែលកំពុងរស់់នៅ និងធ្វើការនៅប្រទេសថៃ។ ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែលវិលត្រលប់មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ ថា «ការលើកលែងថ្លៃទិដ្ឋាការចេញ-ចូល (Re-Entry) គឺជាការជួយសម្រួលដល់បន្ទុកនៃការចំណាយមួយដល់ពលករ មានន័យថា គាត់អាចសល់លុយពីការមិនបង់ថ្លៃសេវាទិដ្ឋាការនេះ ទុកមកលេងស្រុកនាអំឡុងពេលចូលឆ្នាំខ្មែរខាងមុខ»។
លោកបណ្ឌិត បន្ថែមថា ការរិះរកយន្តការផ្សេងៗដើម្បីជួយសម្រួលបន្ទុកពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស គឺជាកាយវិការមួយត្រឹមត្រូវណាស់ ហើយលោកវាយតម្លៃខ្ពស់ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ លោកបានសង្កត់ធ្ងន់ថា ការចរចាររវាងរដ្ឋាភិបាលកម្ពុជា និងថៃ រហូតមានការសម្រេចលើកលែងការមិនយកថ្លៃសេវាបង់ប្រាក់លើទិដ្ឋាការចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ នេះក៏បង្ហាញពីទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ជាពិសេសបង្ហាញពីចក្ខុវិស័យនៃនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះផងដែរ។

គួរបញ្ជាក់ដែរថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានស្នើសុំបញ្ចុះតម្លៃទិដ្ឋាការចេញ-ចូល ប្រទេសថៃ ពី១៩០០បាត មកត្រឹម៥០០បាត។ ប៉ុន្តែពេលនេះតម្លៃទិដ្ឋាការនេះត្រូវបានសម្រេចមិនយកឡើយ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤៕




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?