ព័ត៌មានជាតិ
មន្ទីរកសិកម្មស្ទឹងត្រែង បង្កើតសហគមន៍កសិកម្មស្វាយចន្ទី លើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ
សហគមន៍កសិកម្មស្វាយចន្ទីស្ទឹងត្រែងត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើតឡើងដើម្បីលើកកម្ពស់បង្កើនគុណភាពផលិតផលនាំចេញទៅកាន់ទីផ្សារ និងឈានទៅរួមគ្នាចិញ្ចឹមសត្វបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ ការបង្កើតសហគមន៍ស្វាយចន្ទី ជាជំហានថ្មីមួយទៀតនេះ បាននាំបងប្អូនកសិករយើងឆ្ពោះទៅរកភាពរីកចម្រើន តាមរយៈរួមគ្នាចូលជាសហគមន៍ ក្រោមការគាំទ្រពីថវិកា ដោយកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE AT)។
លោកបន្តថា៖ ចំពោះការបង្កើតសហគមន៍កសិកម្មចន្ទីនេះឡើង ក្នុងគោលបំណងប្រមូលកសិករដែលផលិតនៅផលិត កម្មដូចគ្នាចូលជាក្រុម ដើម្បីងាយស្រួលទទួលបានបច្ចេកទេសពីមន្ត្រីជំនាញ ហើយមានសមត្ថភាពក្នុងការចរចាតម្លៃ ទិញកសិផលជាមួយឈ្មួញ គាត់មានលក្ខណៈងាយស្រួលក្នុងអំណាចនៃការចរចាជាមួយនឹងឈ្មួញប្រមូលទិញ ឬក៏ក្រុមហ៊ុនជាពិសេសគឺការសម្រិតសម្រាំង និងពង្រឹងនូវគុណភាពផលិតកម្មរបស់ពួកខ្លួន ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ ទន្ទឹមជាមួយគ្នាដែរ ក្រៅពីផលិតកម្មដំណាំកសិករ ឬក៏សហគមន៍ផ្ដោតផងដែរ ទៅលើការចិញ្ចឹមសត្វ ដូចជា មាន់ ទា ជាច្រើនទៀត ដែលមានតម្រូវការប្រចាំថ្ងៃនៅលើទីផ្សារ ដើម្បីបង្កើននូវចំណូលសេដ្ឋកិច្ចក្នុងគ្រួសារនីមួយៗផងដែរ។

លោក ស្រី ស៊ុនណារី រស់នៅសង្កាត់ស្ទឹងត្រែង ទទួលបានការបោះឆ្នោតជាប្រធានសហគមន៍កសិករចន្ទីស្ទឹងត្រែង បានគាំទ្រដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលបានរៀបចំបង្កើតសហគមន៍ដាក់ឈ្មោះឱ្យជាសហគមន៍ស្វាយចន្ទីស្ទឹងត្រែង សម្រាប់ផ្តល់លទ្ធភាព បានឱ្យពួកគាត់រួមគ្នាដឹកនាំ និងលើកតម្កើងតម្លៃផលិតកម្មដំណាំស្វាយចន្ទី។
លោកស្រីប្តេជ្ញាខិតខំសហការគ្នាជំរុញឱ្សសហគមន៍មានភាពរីកចម្រើន ដោយរួមគ្នាអនុវត្តតាមល័ក្ខន្តិកៈរបស់សហគមន៍ ធ្វើឱ្យផលិតកម្មស្វាយចន្ទីស្ទឹងត្រែង មានទីផ្សារត្រឹមត្រូវ និងមានលទ្ធភាពអាចនាំចេញទៅកាន់ទីផ្សារដោយសហគមន៍ខ្លួនឯង ដើម្បីលើកកម្ពស់ប្រាក់ចំណូលក្នុងសហគមន៍ឈានទៅកែប្រែជីវភាពរស់នៅ ឱ្យបានកាន់តែប្រសើរឡើង។
សូមញ្ជាក់ថា៖ ខេត្តស្ទឹងត្រែង មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបង្កើតសហគមន៍កសិកម្មបានចំនួន ១៧មកហើយ ដែលមានសមាជិកសរុប ១.៤២៣នាក់ ក្នុងនោះមានថ្នាក់ដឹកនាំសហគមន៍១៣៧នាក់ ហើយនៅឆ្នាំ២០២៤នេះគ្រោងបង្កើតបន្ថែមឱ្យបានចំនួន២១សហគមន៍ទៀតនៅក្នុងទូទាំងខេត្ត ដើម្បីផ្តល់លទ្ធភាព និងពង្រឹងសមត្ថភាពជូនទៅកសិករ៕

អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?