Connect with us

ព័ត៌មានជាតិ

បន្ទាន់! ត្រៀម​យកមន្ទីរពេទ្យព្រះកេតុមាលាដាក់អ្នកជំងឺ​កូវីដ​១៩

បានផុស

នៅ

តាមរយៈសារជាសំឡេង ដែលផ្សព្វផ្សាយនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះសម្ដេចពិជ័យសេនាទៀបាញ់ឧបនា​យករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រាប់ឲ្យកម្លាំង ពាក់ព័ន្ធទាំងអស់រៀបចំយកមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីដាក់អ្នកកើតជំងឺកូវី-១៩ ហើយការប្រកាសយកមន្ទីពេទ្យព្រះកេតុមាលា ដើម្បីដាក់អ្នកជំងឺនេះ ដោយសារសម្តេចបានអះអាងថា មកដល់ពេលនេះ កើតរឿងធំហើយ ទាក់ទងទៅនឹងការរីករាលដាលនៃជំងឺ កូវីដ១៩នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា មកដល់ពេលនេះករណីជំងឺកូវីដ១៩ បានកើតឡើងផ្ទួនៗគ្នា ដូច្នេះត្រូវរៀបចំឱ្យទាន់ពេលវេលា ហើយមន្ទីរពេទ្យព្រះកេតុមាលានេះ តម្រូវឲ្យយើងរៀបចំទទួលយកអ្នកជំងឺដែលកើតកូវីដ១៩ មកព្យាបាល នៅពេលដែលក្រសួងសុខា ភិបាលមិនមានទីតាំងផ្សេងទៀត ដើម្បីដាក់ព្យាបាល។ 


ជាមួយគ្នានោះសម្ដេចពិជ័យសេនា ទៀបាញ់ បានប្រាប់ឱ្យយកគ្រូពេទ្យម្នាក់ ដែលទៅបង្រៀនចាក់វ៉ាក់សាំងកូវីដ១៩​ដល់កងទ័ព នៅកងកាំភ្លើងធំ  និងសាលាបច្ចេកទេស ទៅធ្វើចត្តាឡីស័ក ដោយសារគ្រូពេទ្យនោះ បើកព្យាបាលអ្នកជំងឺកូវីដ១៩ ហើយសម្ដេចបានប្រាប់ឲ្យវេជ្ជបណ្ឌិតនៅក្នុងកងទ័ពទាំងអស់ផ្អាកសកម្មភាព ហើយទៅធ្វើចត្តាឡីស័កទាំងអស់៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម