ព័ត៌មានជាតិ
ម្ទេសធ្លាក់ថ្លៃជិតពាក់កណ្តាល នៅខេត្តបាត់ដំបង ខណៈមន្ត្រីថាដោយសារការលក់វិលជុំក្នុងស្រុក
កសិករដាំម្ទេសនៅក្នុង ឃុំព្រែកនរិន្ទ និងឃុំព្រែកខ្ពប នៃស្រុកឯកភ្នំ ដែលកំពុងប្រមូលផលកសិកម្មរបស់ខ្លួន បានត្អូញត្អែរអំពីតម្លៃម្ទេសធ្លាក់ចុះ នៅត្រឹម ១គីឡូក្រាម ២ ៤០០រៀលប៉ុណ្ណោះ ខណៈឆ្នាំកន្លងទៅលក់បានចន្លោះពី ៥ពាន់ ដល់ ៧ពាន់រៀលក្នុងមួយគីឡូក្រាម។
កសិករថា ការធ្លាក់តម្លៃម្ទេសយ៉ាងគំហុកក្នុងឆ្នាំនេះ ដោយសារកត្តានាំចូលម្ទេសពីប្រទេសថៃ និងវៀតណាម ទើបបង្កឱ្យមានផលប៉ះពាល់ដល់តម្លៃម្ទេសក្នុងស្រុក ដែលធ្វើឱ្យខាតថ្លៃដើមប្រឈមនិងកម្រិតជីវភាពគ្រួសាររបស់ពួកគាត់បែបនេះ។
លោកស្រី ឈឿង សម្បត្តិ បាននិយាយថា លោកស្រីបានប្រកបរបរដាំម្ទេសលើផ្ទៃដី ១ហិកតា អស់រយៈពេលជិត ១០ឆ្នាំមកហើយ គ្រាន់ជាចំណែកមួយក្នុងការជួយជ្រុំជ្រែងសេដ្ឋកិច្ចគ្រួសារមួយផ្នែកធំ ហើយរាល់ឆ្នាំក៏មានតម្លៃសមរម្យល្អ តែឆ្នាំនេះតម្លៃធ្លាក់ខ្លាំងមែនទែន ដែលធ្វើឱ្យលោកស្រីខាតដើម ខណៈការដាំម្តងៗលោកស្រីបានខ្ចីបុលលុយពីគេហើយការដាំម្ទេសនេះវាប្រឈមនិងផលលំបាកសំខាន់ ៣ គឺ បើធ្លាក់ភ្លៀងច្រើនធ្វើឲ្យផ្លែម្ទេសស្លោក និងស្អិតច្រើន តែបើក្តៅពេកធ្វើឲ្យផ្លែ និងដើមម្ទេសស្វិត និងរងការយ៉ាយីពីសត្វល្អិត និងប្រឈមនឹងបញ្ហាទីផ្សារជាដើម។
ដោយឡែកកសិករម្នាក់ទៀតគឺលោក ព្រឿង វណ្ណា ក៏បានឱ្យដឹងដែរថា លោកមានដីទំហំជិត ១ហិកតា ដើម្បីជាមធ្យោបាយសម្រាប់ប្រកបរបរកសិកម្ម ប្រចាំរដូវកាលនីមួយៗទៅតាមប្រភេទដំណាំ ដែលលោកបានដាំ ដូចជា ត្រសក់ ល្ពៅ ឪឡឹក និងម្ទេស ជាដើម។
លោកបានបញ្ជាក់ដូច្នេះថា «ឆ្នាំនេះដំណាំម្ទេសខ្ញុំជិត ១ហិកតា បើបូកសរុបទាំងប្រើថ្នាំ និងការថែទាំផ្សេងៗ ចំណាយអស់ ៦លានរៀល ទើបទទួលផល បែរឆ្នាំនេះធ្លាក់ថ្លៃយ៉ាងខ្លាំងធ្វើឲ្យខ្ញុំខាតច្រើនណាស់ លែងចង់ដាំហើយបើអត់ចំណេញចឹង តែបើបន្តដាំក៏ខ្ញុំដាំតិចតួចដែរ»។
កសិករបានត្អូញត្អែរពីតម្លៃម្ទេសចុះថ្លៃធ្វើឱ្យប៉ះពាល់ដល់ជីវភាព លើកហេតុផលដោយសារតែមានការនាំចូលពីប្រទេសថៃ និងវៀតណាម ដែលធ្វើឱ្យតម្លៃម្ទេសក្នុងស្រុកចុះថ្លៃស្ទើរពាក់កណ្ដាល គឺ ១គីឡូក្រាមលក់បានតម្លៃត្រឹម ២៤០០រៀល បើធៀបនឹងឆ្នាំកន្លងទៅ ដែល ១គីឡូលក់បានចន្លោះពី ៥ពាន់ ទៅ ៧ពាន់រៀល ។
យ៉ាងណាមិញ មន្ត្រីកសិកម្មខេត្ត លោក ហេង សិទ្ទ បានពន្យល់ថា ការធ្លាក់តម្លៃម្ទេសឆ្នាំនេះមិនមែនបណ្តាលមកពីមានការចូលពីថៃ និងវៀតណាមទេ។ លោកបញ្ជាក់ថា ម្ទេសឆ្នាំនេះបាននាំមកពីបណ្តាខេត្តផ្សេងៗដូចជា ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង ជាដើម ដែលកសិករដាំច្រើនហើយម្ទេសក៏មានគុណភាពល្អ ទើបឈ្មួញនាំចូលប្រជែងតម្លៃម្ទេសក្នុងខេត្ត។ លោកថា ពីមួយឆ្នាំទៅមួយឆ្នាំតែងកើតឡើងមានព្រោះជាទីផ្សារសេរី៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់