ព័ត៌មានជាតិ
គ្រូពេទ្យចុះយកសំណាកសិស្សសាលា២កន្លែងដែលមានឪពុកម្តាយធ្វើការនៅក្លឹបកម្សាន្ត N8
សាលារៀនចំនួន ៤ នៅរាជធានីភ្នំពេញ ក្រសួងអប់រំផ្អាកការសិក្សា ហើយចុះយកសំណាកសាលារៀនចំនួន ២ គឺសាលាវិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី និងសាលា SIS។
បើតាមប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានឲ្យដឹងថា ក្រសួងបានប្រកាសផ្អាកសាលារៀននៅរាជធានីភ្នំពេញ ចំនួន ៤ ទីតាំង ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ ហើយចុះយកសំណាក ២ ទីតាំង ដោយសារតែសាលាទាំង២នេះមានកូនដែលមានឪពុកម្តាយធ្វើការនៅក្លឹបកម្សាន្ត N8ដែលជាគោលដៅដែលត្រូវយកសំណាកទៅធ្វើតេស្ត។

ចំណែកសាលា២ទៀតក្រសួងនៅមិនទាន់ពិនិត្យទេដោយសារអ្នកជាប់ព័ន្ធនៅមិនទាន់ដឹងលទ្ធផលតេស្តយ៉ាងណានៅឡើយទេដោយគ្រាន់តែផ្អាកការសិក្សាបណ្តុះអាសន្ននិងរៀនតាមអនឡាញ។
សាលាចំនួន៤ដែលបានផ្អាកដំណើរការសិក្សានោះរួមមានសាលាឯកជនចំនួន២និងសាលារដ្ឋចំនួន២សាលារួមមានវិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី សាលាបឋមសិក្សាកូលាបទី១ សាលាអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែរាជធានីភ្នំពេញ និងសាលាអេស អាយ អេសនៅសាខាផ្សារដើមគ។

ទោះបីជាយ៉ាងណាក៏ដោយក្រសួងអប់រំយុវជននិងកីឡាបានណែនាំឲ្យបុគ្គលិកមាតាបិតាអ្នកអាណាព្យាបាលនិងសិស្សានុសិស្សសាលាបឋមសិក្សាកូលាបទី១ និងសាលាអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែរាជធានីភ្នំពេញមេត្តាតាមដានសុខភាពផ្ទាល់ខ្លួនក្នុងករ ណីនៃការសង្ស័យសូមទំនាក់ទំនងទៅសេវាសុខាភិបាលជាបន្ទាន់។
ក្រៅពីនេះក្រសួងអប់រំក៏បានប្រកាសផ្អាកដំណើរការសិក្សាសាលារៀនចំនួន៣ទីតាំងទៀតនៅខេត្តកណ្តាលរួមមានអនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សារហ៊ុនសែនឬស្សីជ្រោយស្រុកស្អាង និងអនុវិទ្យាល័យឬស្សីស្រុកស្រុកកៀនស្វាយខេត្តកណ្ដាល។

គួរបញ្ជាក់ថារហូតមកដល់ថ្ងៃទី២២កម្ភៈនេះមានទីតាំងចំនួន២៣កន្លែងហើយត្រូវបានផ្អាកនិងបិទដំណើរការដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈក្នុងនោះមានសាលារៀនផងដែរ៕
អត្ថបទ៖សំអឿន

-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ