Connect with us

ព័ត៌មានជាតិ

ត្រីមាសទី ១ ឆ្នាំនេះ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ ជាង ៩០០ ករណី កើនឡើងជិត ៤០%

បានផុស

នៅ

នៅ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២៤ នេះ មាន​កម្មករ-និយោជិត ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាង ៩០០ ករណី ដែល​មាន​ជនរងគ្រោះ​ជាង ១ ពាន់​នាក់ មាន​ការ​កើន​ឡើង​ជិត ៤០% បើ​ធៀប​ទៅ​នឹង​ត្រីមាស​ទី ១ ដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ៣ មេសា នេះ​ថា ត្រីមាស​ទី ១ ឆ្នាំ ២០២៤ នេះ មាន​កម្មករ-និយោជិត ជួប​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៩១៣ ករណី ដែល​មាន​ជនរងគ្រោះ​ចំនួន ១ ០៦៥ នាក់ បុរស ៤៥៣ នាក់ ស្រី ៦១២ នាក់ ស្លាប់ ៣៩ នាក់ របួសធ្ងន់ ៣១៧ នាក់ និង​របួសស្រាល ៧០៩ នាក់ ធៀប​ទៅ​នឹង​ត្រីមាស​ទី ១ ឆ្នាំ ២០២៣ មាន​ការ​កើន​ឡើង ៣៨% ដែល​មាន​កម្មករ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៦៦២ ករណី ដែល​មាន​ជនរងគ្រោះ ៧៣០ នាក់ បុរស ៣៣០ នាក់ និង​ស្រី ៤០០ នាក់ ក្នុង​នោះ​ស្លាប់ ២២ នាក់ របួសធ្ងន់ ២០៥ នាក់ និង​របួស​ស្រាល ៥០៣ នាក់។

លោក​រដ្ឋលេខាធិការ បាន​បន្ត​ថា មាន​កត្តា​សំខាន់ ៣ ដែល​ជំរុញ​ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ក្នុង​នោះ​រួមមាន កត្តា​មនុស្ស យានយន្ត និង​កត្តា​ផ្លូវ។ គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​បង្ក​ឡើង​ពី​កត្តា​មនុស្ស ដូចជា​បើកបរ​លើស​ល្បឿន​កំណត់ ការ​មិន​គោរព​សិទ្ធិ​អាទិភាព ការ​មិន​ប្រកាន់​ស្តាំ មិន​គោរព​ភ្លើង និង​ស្លាក​សញ្ញា​ចរាចរណ៍ ការ​វ៉ា​ជែង និង​ការ​បើកបរ​ក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង និង​គ្រឿងញៀន។

គួរ​បញ្ជាក់​ថា ឆ្នាំ ២០២៣ កន្លងទៅ មាន​កម្មករ​ជួប​គ្រោះថ្នាក់​ការងារ និង​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ១៣ ៤៧៤ ករណី ដោយ​មាន​ជនរងគ្រោះ​សរុប ១៤ ៣១២ នាក់ ស្រី ៧ ៣៩៨ នាក់ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ឃើញ​ថា មាន​ការ​ថយ​ចុះ​ប្រមាណ ៤%៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម