Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំហាមសិស្សលេងបាញ់ទឹក ប៉ាតម្សៅ ក្នុងអំឡុងពេលរៀបចំសង្រ្កាន្ដឆ្នាំថ្មីនៅតាមគ្រឹះស្ថានសិក្សា

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការហាមប្រាមសិស្សមិនឱ្យលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ
ទៅលើគ្នាទៅវិញទៅមកក្នុងអំឡុងពេលរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនឡើយព្រោះថាវាមិនមែនជាល្បែងប្រជាប្រិយខ្មែរទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងអប់រំ ការហាមឃាត់សកម្មភាពទាំងនេះដោយសារកន្លងមកក្រសួងបានសង្កេតឃើញថា មានសិស្សានុសិស្សមួយចំនួននៅតាមគ្រឹះស្ថានមធ្យមសិក្សា បាននិងកំពុងលេងល្បែងដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ រួមមាន លេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ។ល។ ទៅលើគ្នាទៅវិញទៅមកដោយគ្មានសណ្តាប់ធ្នាប់
គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំងគ្មានសុវត្ថិភាព។

ក្រសួងបានបន្តថា ដើម្បីទប់ស្កាត់ និងចៀសវាងបាតុភាពកើតឡើងជាយថាហេតុព្រមទាំងធានាបាននូវភាពថ្លៃថ្នូរ សុខសុវត្ថិភាព ដល់សិស្សានុសិស្សក្រសួងអប់រំបានណែនាំដល់គ្រប់គ្រឹះស្ថានមធ្យមសិក្សាត្រូវហាមឃាត់ជាដាច់ខាត
និងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណាដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យ គ្មានសុវត្ថិភាព និងបង្កឱ្យមានគ្រោះថ្នាក់ ដូចជាលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ
។ល។ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជនត្រូវរៀបចំបែងចែកការទទួលខុសត្រូវ តាមថ្ងៃ តាមវេនដើម្បីជួយសម្របសម្រួលឱ្យសិស្សានុសិស្សបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ប្រកបដោយ
ភាពសប្បាយរីករាយ និងមានសុវត្ថិភាព។ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតត្បាតផ្សេងៗ។ សហការជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្តល់ និងទទួលព័ត៌មាននានាពាក់ព័ន្ធនឹងសកម្មភាពអវិជ្ជមានផ្សេងៗ ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីផ្តល់ការអប់រំ ណែនាំ​ និងកែលម្អបានទាន់ពេលវេលា។

ក្រសួងបានណែនាំដល់មន្ទីរអប់រំយុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំយុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនត្រូវអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៣៦ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម