ព័ត៌មានជាតិ
៣ ខែ ឆ្នាំនេះ ប.ស.ស បើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដល់កម្មការិនីសម្រាលកូន និងកូន ជាង ៦ ម៉ឺន ៥ ពាន់នាក់
ក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៤ នេះ ប.ស.ស បើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដល់កម្មការិនីសម្រាលកូន និងកូន ជាង ៦ ម៉ឺន ៥ ពាន់នាក់ បានជួយសម្រួលបន្ទុកក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃរបស់កម្មករ-និយោជិត កាន់តែប្រសើរ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី ៤ មេសា នេះថា នៅក្នុងរយៈពេល ៣ ខែ ឆ្នាំនេះ ប.ស.ស បានបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ទាំងដំណាក់កាលមុន, ពេលសម្រាល,ក្រោយសម្រាល និងចាក់វ៉ាក់សាំងកូនដល់កម្មការិនីជាស្ត្រីមានផ្ទៃពោះ សម្រាលកូន ចំនួន ៦៥ ៧៣៤ នាក់ កូនចំនួន ៥៥ ៧១៨ នាក់ ក្នុងនោះមានកូនភ្លោះពីរ ចំនួន ២១៤ នាក់ និងភ្លោះបី ចំនួន ៣ នាក់។
រាជរដ្ឋាភិបាល បានឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ក្នុងនោះមុនពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះពីរ ទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះបី ទទួលបាន ១ លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។

ក្រោយពេលសម្រាលកូន កម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣ កន្លងទៅ រាជរដ្ឋាភិបាល បានបើកប្រាក់ឧបត្ថម្ភចំនួន ៥១ ពាន់ ៦៦២ លានរៀល ជូនដល់ស្ត្រីសម្រាលកូនមានចំនួន ៦២ ៧៧០ នាក់ កូនសរុប ៦៣ ២៣៤ នាក់ ស្ត្រីសម្រាលកូនភ្លោះពីរ ចំនួន ៤៣៣ នាក់ ភ្លោះបី ៤ នាក់ និងភ្លោះបួន ចំនួន ១ នាក់ ទាំងដំណាក់កាលមុន ក្រោយ ពេលសម្រាល និងចាក់វ៉ាក់សាំងកូន ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់កម្មករ-និយោជិត ឲ្យកាន់តែប្រសើរ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ