ព័ត៌មានជាតិ
គ្រួសារមួយចាប់របរចិញ្ចឹមកូនមាន់ ក៏អាចរកចំណូលមកផ្គត់ផ្គង់គ្រួសារបានដែរ
គ្រួសារអ្នកស្រី ពុត សុជា រស់នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានជ្រើសយករបរចិញ្ចឹមភ្ញាស់យកកូនមាន់លក់ និងលក់ស៊ុត ព្រមទាំងមានបើកបង្រៀនពីវិធីចិញ្ចឹមមាន់តាមបច្ចេកទេសដល់កសិករទៀតផង។
ការចិញ្ចឹមបានផលល្អនេះ ដោយមានការជួយជ្រោមជ្រែងផ្តល់បច្ចេកទេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំផងដែរ។

អ្នកស្រី ពុត សុជា អាយុ៤២ឆ្នាំ បានបញ្ជាក់ឲ្យដឹងថា គ្រួសារគាត់បានចិញ្ចឹមមាន់លក់រយៈពេលជិត២០ឆ្នាំមកហើយ ដំបូងគាត់ចិញ្ចឹមលក់ទាំងមាន់សាច់ និងភ្ញាស់យកកូនលក់។
សម្រាប់ឆ្នាំ២០២៤នេះ អ្នកស្រីចិញ្ចឹមដោយភ្ញាស់យកតែកូនលក់ និងលក់ស៊ុតតែម្តង ដោយភ្ញាស់តាមទូភ្ញាស់ស្វ័យប្រវត្តិ អាចលក់កូនមាន់ជូនប្រជាពលរដ្ឋក្នុងខេត្តបានគ្រប់តម្រូវការ ជាងនេះទៀត យើងក៏បានលក់ជូនប្រជាពលរដ្ឋនៅក្រៅខេត្ត មានខេត្ត កំពង់ចាម កំពង់ធំ ក្រចេះ និងព្រៃវែងផងដែរ។

រោងមានទំហំ ៤មែត្រ គុណ ៣៣មែត្រ អាចដាក់មេមាន់ចំនួន ៣០០ ក្បាល និងឈ្មោលបង្កាត់ពូជចំនួន ៤០ក្បាល ដែលវាផលិតបានស៊ុតជាង ២.០០០ ស៊ុត និងកូនជាង១.០០០ក្បាល ក្នុង១ខែ ការថែរក្សាកូនមាន់ បន្ទាប់ពីញាស់ក្នុងទូរភ្ញាស់រួចយកទៅដាក់ក្នុងទ្រុង ថែរក្សាកូនមាន់ ដោយដាក់អំពូលកម្ដៅ ផ្តល់ទឹក និងចំណី១ថ្ងៃ ពី៣ទៅ៤ដង នៅពេលវាអាយុបាន៦ថ្ងៃ ត្រូវដាក់វ៉ាក់សាំង អាយធូ ដោយបន្តក់ភ្នែក និងច្រមុះ អាយុបាន១២ថ្ងៃ វ៉ាក់សាំង អុត ដុះស្លាប អាយុ២១ថ្ងៃបន្តក់រំលឹក អាយធូ ឡើងវិញ។
កូនមាន់មានអាយុ២១ថ្ងៃ អាចលក់បាន ដោយក្នុង១ក្បាលតម្លៃ ៦០០០រៀល លក់រាយ និងស៊ុត១គ្រាប់ ២.០០០ រៀល ហើយមានអ្នកទិញច្រើន សព្វថ្ងៃនេះ មានទីផ្សារល្អ ការភ្ញាស់លក់សឹងតែភ្ញាស់មិនទាន់តម្រូវការរបស់ប្រជាកសិករយើងផង។

ប៉ុន្តែឆ្នាំ២០២៤នេះ លក់មិនសូវដាច់ ដូចឆ្នាំ២០២៣នោះទេ ចំពោះប្រាក់ចំណូលអាចដោះស្រាយជីវភាពគ្រួសារមិនលំបាកទេ។
លោកស្រីបានបញ្ជាក់ពីលក្ខណៈបច្ចេកទេសទៀតថា កូនមាន់ល្អ ដោយសារការជ្រើសរើសមេដែលមានមាឌធំ សុខភាពល្អ មិនធ្លាប់ឆ្លងជំងឺ ផ្តល់ស៊ុតច្រើន ដូចគ្នាដែរ ឈ្មោល ទុកជាន់មេ ត្រូវរើសបាមាឌធំ សុខភាពល្អ មិនធ្លាប់ឆ្លងជំងឺ ពូកែជាន់មេ ហើយយើងចាក់វ៉ាក់សាំងដល់វាឲ្យបានត្រឹមត្រូវដែរ។

ការថែទាំទ្រុង ត្រូវសំអាតទ្រុង ២ទី៣ថ្ងៃម្តង បាញ់ថ្នាំ ឬបាចកំបោរស សម្លាប់មេរោគ ១សប្តាហ៍ម្តង ត្រូវផ្ដល់ចំណីឲ្យ វា១ថ្ងៃ ២ដង ព្រឹកម្តង និងល្ងាចម្តងទៀត ដោយប្រើចំណីផ្សំដោយខ្លួនឯង ក្នុងនោះយើងប្រើវត្ថុធាតុដើមក្នុងស្រុក រួមមាន ពោតក្រហម កន្ទក់ ចុងអង្ករ ម្សៅដំឡូងម៉ី ម្សៅព្រីម៉ិច ម្សៅសំបកខ្យង អំបិល បន្លែបៃតង និងម្សៅត្រី៕

អត្ថបទ៖ សាន វិឡែម

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?