ព័ត៌មានជាតិ
៣ ថ្ងៃ អ្នកឆ្លងកូវីដជាង ៧០ នាក់ គ្រូពេទ្យម្នាក់បញ្ចូនទៅធ្វើចត្តាឡីស័កភ្លាមៗ
ការផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បាននាំឲ្យមានការប្រកាសអាសន្នជាថ្មី។ ជាលើកទី ៣ ដែលកម្ពុជាប្រកាសមានអ្នកឆ្លងច្រើនបំផុតឆ្លងក្នុងសហគមន៍ បន្ទាប់ពីព្រឹត្តិការណ៍ ០៣ វិច្ឆិកា និងព្រឹត្តិការណ៍ ២៨ វិច្ឆិកា។

ការផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ ត្រឹមរយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃ ១៩ កុម្ភៈ ដល់ ២១ កុម្ភៈមានអ្នកឆ្លងសរុប ៧៦ នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។ មកដល់ពេលនេះអាជ្ញាធរបានចុះបិទទីតាំងចំនួន ២៣ កន្លែង រួមមានសាលារៀនឯកជននិងរដ្ឋ មជ្ឍមណ្ឌលកម្សាន្ត និងអគារស្នាក់នៅដែលមានពាក់ព័ន្ធអ្នកឆ្លងកូវីឌ ១៩។
ចុចអាន៖ ទីតាំង ២៣ កន្លែង អាជ្ញាធរចុះបិទភ្លាមៗ។
មូលហេតុចម្បងនៃការផ្ទុះកើតចេញពីក្លិបកម្សាន្ត N8 ដែលរកឃើញអ្នកពាក់ព័ន្ធបន្តបន្ទាប់ ហើយត្រូវអាជ្ញាធរចុះបិទភ្លាមៗ។
ការផ្ទុះឆ្លងសហគមន៍ទ្រង់ទ្រាយធំនេះ រដ្ឋាភិបាលក៏មិនទាន់បញ្ជាឲ្យមានការបិទសាលារៀន ពិធីបែបសាសនាផ្សេងៗ។ តែស្នើឲ្យមានការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលដូចជាពាក់មាស រក្សាគម្លាតសុវត្តិភាព១ម៉ែត្រកន្លះ កុំនៅកន្លែងដែលបិទជិត ឧស្សាហ៍លាងដៃស្អាត ដើម្បីការពារការាឆ្លងជំងឺកូវីដ១៩។
ជាមួយគ្នានេះ មន្ទីរពេទ្យព្រះកេតុមាលា ក៏ត្រូវបានត្រៀមដើម្បីដាក់អ្នកកើតជំងឺកូវី-១៩។ ទាក់ទងទៅការទប់ស្កាត់ការរាលដាលកូវីដ គ្រូពេទ្យម្នាក់ដែលទៅបង្រៀនចាក់វ៉ាក់សាំងកូវីដ១៩ដល់កងទ័ព ត្រូវបាននាំបញ្ជូនទៅធ្វើចត្តាឡីស័កភ្លាមៗ ដោយសារគ្រូពេទ្យរូបនេះមានពាក់ព័ន្ធអ្នកឆ្លងកូវីដ ១៩។
ក្រសួងសុខាភិបាល ក៏ណែនាំឲ្យមានការអនុវត្តវិធានការ៣ការពារនិង៣កុំ ដើម្បីរួមគ្នាបញ្ឈប់ព្រឹត្តិការណ៍សហគមន៍២០កម្ភៈឲ្យបានឆាប់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត