ព័ត៌មានជាតិ
អូស្ត្រាលីគាំទ្រការរៀបចំ សហគមន៍កសិកម្មបែបទំនើបនៅកម្ពុជា
អូស្ត្រាលីគាំទ្រដល់ការរៀបចំសហគមន៍កសិកម្មបែបទំនើបនៅកម្ពុជា។ ការគាំទ្រធ្វើឡើង កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ ក្រោមការដឹកនាំដោយលោក ប្រាក់ ងួនហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាសហប្រធាន និងលោកស្រី Michelle Chan អគ្គលេខាធិការរងក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសអូស្ត្រាលី ជាសហប្រធាន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ន នៃប្រទេសកម្ពុជា និងអូស្ត្រាលីនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៤។

នៅក្នុងអង្គប្រជុំនេះ លោក ប្រាក់ ដាវីដ បានរាយការណ៍ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក សម្រាប់វិស័យកសិកម្ម។ បន្ថែមពីនេះ លោក បានលើកឡើងពីកិច្ចសហការដែលភាគីអូស្រ្តាលីបានគាំទ្រដល់គម្រោង CAVAC ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០១០-២០១៥ និងដំណាក់កាលទី២ ចាប់ពីឆ្នាំ២០១៦-២០២២។
ចំណែក ភាគីអូស្ត្រាលីក៏បានគាំទ្រដល់ការអភិវឌ្ឍពូជស្រូវចំប៉ីសរ៧០។ សម្រាប់គម្រោង CAPRED ភាគីអូស្ត្រាលីនឹងគាំទ្រដល់ការរៀបចំសហគមន៍កសិកម្មបែបទំនើប និងការផ្តល់ចំណេះដឹងផ្នែកភាសាអង់គ្លេសជូននិស្សិតនៃសកលវិទ្យាល័យក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទៀតផង។

លោក ក៏បានថ្លែងអំណរគុណដល់ភាគីអូស្ត្រាលី ដែលកន្លងមកបានផ្តល់អាហារូបករណ៍ជូនមន្ត្រីរាជការ ដើម្បីបន្តការសិក្សាថា្នក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតលើការងារកសិកម្ម នៅប្រទេសអូស្ត្រាលី ព្រមទាំងបានលើកទឹកចិត្តឲ្យបន្ត និងពិនិត្យលទ្ធភាពបង្កើនឱកាសសិក្សាបន្ថែមទៀត។ ក្រសួង និងក្រុមការងាររបស់អូស្ត្រាលីកំពុងពិភាក្សាគ្នាលើគម្រោងកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ