ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី៖ អភិក្រមទាំង៥របស់សម្ដេចតេជោ ជាសារដាស់តឿនឱ្យមន្ត្រីធ្វើខ្លួនឱ្យសមជាអ្នកបម្រើរាស្ត្រ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដែលដាក់ចេញដោយសម្ដេចតេជោ គឺជាសារដាស់តឿន នៅតែជាសារដ៏មានតម្លៃសម្រាប់ឱ្យគ្រប់មន្ត្រីត្រូវធ្វើខ្លួនឱ្យសមជាអ្នកបម្រើរាស្ត្រ។ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងដាក់ទិសដៅការងារសម្រាប់ឆ្នាំ២០២៤ នារសៀលថ្ងៃទី០៤ ខែមេសា។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-335-1024x682.png)
សម្ដេចប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ដូច្នេះថា «អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដែលបានដាក់ចេញដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែមានតម្លៃជាវិសេសវិសាល ក្នុងការដាស់តឿនថ្នាក់ក្រោម និងមន្ត្រីគ្រប់កម្រិតឱ្យពិនិត្យ និងកែលម្អខ្លួនជាប្រចាំ ឱ្យស័ក្ដិសមជាមន្ត្រីបម្រើប្រជាជន ដើម្បីប្រជាជនទទួលបាននូវកិត្តិយសការស្រឡាញ់រាប់អាន និងជំនឿទុកចិត្តពីប្រជាជន»។
ដើម្បីដឹកនាំប្រទេសកម្ពុជាឱ្យមានរីកចម្រើន បម្រើប្រយោជន៍ជាតិស្របតាមគោលបំណង និងភាពសម្បូរសប្បាយរបស់ពលរដ្ឋ សម្ដេចតេជោ ដាក់ចេញនៅអភិក្រមចំនួន៤ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល ប៉ុន្តែនៅចុងឆ្នាំ២០១៧ សម្ដេចតេជោ បានបន្ថែមនូវអភិក្រម១ទៀតគឺ វះកាត់។ សម្ដេចតេជោ អះអាងថា ការបន្ថែមនូវអភិក្រមវះកាត់ គឺដើម្បីវះកាត់ចេញនូវជំងឺរ៉ាំរ៉ៃ ដែលអាចនាំឱ្យមានជំងឺមហារីក។ បន្ទាប់ពីដាក់ចេញនៅចុងអាណត្តិទី៥ អភិក្រមទាំង៥ ត្រូវបានរាជរដ្ឋាភិបាលអនុវត្តន៍ពេញមួយអាណិត្តទី៦បន្ត។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-336-1024x677.png)
យ៉ាងណាបន្ទាប់ពីចប់អាណត្តិទី៦ ខណៈសម្ដេចតេជោ ហ៊ុន សែន ក៏ចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ក្នុងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តាមរយៈសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភា បានដាក់ក្ដីរំពឹងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តអនុវត្តន៍អភិក្រមទាំង៥ ជាបន្តទៀត ដើម្បីអនុវត្តន៍លើមន្ត្រីណាដែលកែមិនឡើង។
គួររំលឹកថា នៅដើមឆ្នាំ២០២៤ ក្នុងថ្ងៃទី១២ ខែមករា សម្ដេច ហ៊ុន ម៉ាណែត បានប្រើអភិក្រមវះកាត់ បញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ឈ្មោះ ខេង យ័ន ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។
បន្ទាប់ពីវះកាត់ ដកតំណែងអភិបាលរងក្រុងកែប សម្ដេច ហ៊ុន ម៉ាណែត បានប្រកាសលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា រាជរដ្ឋាភិបាល នឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់ ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន៕
ដោយ៖ ង៉ិល ណារ៉ាត់
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-337-1024x682.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?