ព័ត៌មានជាតិ
នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ត្រួតពិនិត្យវឌ្ឍនភាពគម្រោងអក្ខរកម្មឌីជីថលខ្មែរ
នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន សហការជាមួយ អង្គការ ខេប រៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំង និងត្រួតពិនិត្យវឌ្ឍនភាពគម្រោងអក្ខរកម្មឌីជីថលខ្មែរ ក្រោមការដឹកនាំដោយ លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា និង លោក ហ៊ិន ស៊ីមហួន អនុប្រធានអង្គការខេប នៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ១. តាមដានលទ្ធផលការបង្រៀនរបស់គ្រូបង្គោលអនុវត្ដជាមួយសិស្សចាប់ពីចុងខែមករា មកដល់ខែមីនា ឆ្នាំ២០២៤។ ២. ស្វែងរកចំណុចដែលធ្វើឱ្យសិស្សទទួលបានផលកាន់តែល្អប្រសើរក្នុងការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ និងលើកផែនការបន្ទាប់ ព្រមទាំងប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់គម្រោង ។
លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានមានប្រសាសន៍ថា គម្រោងអក្ខរកម្មឌីជីថលខ្មែរ បានរួមចំណែកដ៏សំខាន់ ក្នុងការផ្សព្វផ្សាយប្រើប្រាស់កម្មវិធីអក្ខរកម្មឌីជីថលឱ្យបានទូលំទូលាយ ដោយមានឯកសារបណ្តុះបណ្តាលច្បាស់លាស់។ ចំណេះដឹងដែលទទួលបានពីគម្រោងនេះ នឹងក្លាយជាទុនដ៏សំខាន់សម្រាប់សិស្សានុសិស្សក្នុងសម័យឌីជីថល។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលអាចនឹងផ្តល់ផលជះ២ គឺវិជ្ជមាន និងអវិជ្ជមាន ដូច្នេះប្រសិនបើសិស្សានុសិស្សដឹងពីការប្រើប្រាស់បានត្រឹមត្រូវ នោះពួកគេអាចទាញយកប្រយោជន៍យ៉ាងច្រេីនលេីសលប់ពីបច្ចេកវិទ្យាឌីជីថល។
ដេីម្បីជំរុញឱ្យគម្រោងនេះ ផ្តល់ផលជះកាន់តែទូលំទូលាយ លោកប្រធាន បានលេីកទឹកចិត្តដល់ សាលារៀនជំនាន់ថ្មី និងអង្គការ ខេប ដាក់កញ្ចប់ឯកសារ នៃគម្រោងអក្ខរកម្មឌីជីថលខ្មែរ ព្រមទាំងឯកសារផ្សេងទៀតរបស់សាលារៀនជំនាន់ថ្មី នៅលេីថ្នាលសាលាឌីជីថល (https://sala.moeys.gov.kh/ ) ដេីម្បីចែកជាប្រយោជន៍ជូនដល់អ្នកសិក្សាស្រាវជ្រាវផ្សេងទៀត។ សាលាឌីជីល ជាវេទិកានិម្មិតដ៏ពេញនិយមសម្រាប់សិស្សានុសិស្ស គ្រូបង្រៀន អ្នកជំនាញ អ្នកសិក្សាជំនាន់ថ្មី ក្នុងចែករំលែកចំណេះដឹង និងស្រាវជ្រាវឯកសារនានា ដែលបច្ចុប្បន្នមានអ្នកចូលប្រើប្រាស់ប្រមាណជាង ៩ ម៉ឺននាក់។ លោកក៏បានលេីកទឹកចិត្តដល់បុគ្គលិកអង្គការ ខេប និងលោកគ្រូ អ្នកគ្រូ ចូលរួមក្នុងវគ្គសិក្សានានាក្នុងថ្នាលអភិវឌ្ឍសមត្ថភាព (cdp.moeys.gov.kh) ជាថ្នាលសម្រាប់ការសិក្សាពេញមួយជីវិតសម្រាប់អ្នកអប់រំ និងបុគ្គលិកអប់រំ ដេីម្បីបន្តអភិវឌ្ឍសមត្ថភាព និងជំនាញវិជ្ជាជីវៈជាប្រចាំ។
លោក ហ៊ិន ស៊ីមហួន អនុប្រធានអង្គការខេប បានមានប្រសាសន៍ថា អង្គការខេបបានពិភាក្សាជាមួយមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ដើម្បីត្រៀមដាក់បញ្ចូលឯកសារបណ្តុះបណ្តាលដែលមានបួន ម៉ូឌុល ដូចជា ១. ការណែនាំអំពីការរៀនបែបឌីជីថល ២. មូលដ្ឋានគ្រឹះឌីជីថល ៣. សុខាមាលភាពឌីជីថល និង ៤. ការចូលរួមបែបឌីជីថល ទៅក្នុងកម្មវិធីសិក្សារបស់មជ្ឈមណ្ឌល ដែលផ្ដល់គុណវុឌ្ឍិទៅដល់គ្រូប្រឹក្សាគរុកោសល្យនាពេលខាងមុខ។
គម្រោងអក្ខរកម្មឌីជីថលខ្មែរទទួលបានហិរញ្ញប្បទានពីក្រុមហ៊ុនមេតា ក្នុងគោលបំណងផ្តល់សនិទានភាព និងធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សា ICT សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី ៧-៩) នៅក្នុងបរិបទសាលារៀនជំនាន់ថ្មី (NGS) និងសាលាចំណេះដឹងទូទៅនាពេលខាងមុខ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់