ព័ត៌មានជាតិ
គេហទំព័រ Weather ៖ កម្តៅនៅទីក្រុងភ្នំពេញ អាចឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ពេញមួយសប្តាហ៍ ដល់ថ្ងៃចូលឆ្នាំ
អ្នករស់នៅក្នុងទីក្រុងភ្នំពេញ គួរតែប្រុងប្រយ័ត្ន កុំចេញទៅណាផ្តេសផ្តាសបើគ្មានការចាំបាច់ព្រោះថា កម្តៅក្នុងកម្រិតគ្រោះថ្នាក់ នឹងអូសបន្លាយដល់សប្តាហ៍ក្រោយ ដល់ថ្ងៃចូលឆ្នាំឯណោះ។

គេហទំព័រ Weather.com បានឲ្យដឹងថា ចាប់ពីថ្ងៃសុក្រ ទី៥ ខែមេសា រហូតដល់សប្តាហ៍ក្រោយ សីតុណ្ហភាពក្នុងទីក្រុងភ្នំពេញ នឹងហក់ឡើងដល់ខ្ពស់បំផុត ៣៩ អង្សាសេ ពោលក្តៅដូច ៤៥ អង្សាសេ ។
យោងតាមគេហទំព័រតាមដានអាកាសធាតុខាងលើ កម្តៅដ៏ខ្លាំងក្នុងទីក្រុងភ្នំពេញ បានឈានដល់កម្រិតធ្ងន់ធ្ងរពណ៌ក្រហម ដែលអាចនិយាយបានថា ជាកម្រិតគ្រោះថ្នាក់បំផុត ដូចនេះ ទើបមានការណែនាំឲ្យប្រុងប្រយ័ត្ន ហើយត្រូវផឹកទឹកឲ្យបានច្រើន និងគួរចៀសវាងសកម្មភាពនៅខាងក្រៅពេលថ្ងៃត្រង់ តាមដែលអាចធ្វើទៅបាន ។

តាមការព្យាកររបស់ Weather.com, គិតចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យសប្តាហ៍ក្រោយ, ថ្ងៃដែលក្តៅបំផុតដោយសីតុណ្ហភាពហក់ឡើងដល់៣៩អង្សាសេ មានដូចជា ថ្ងៃសុក្រទី៥, ថ្ងៃចន្ទទី៨, ថ្ងៃអង្គារទី៩, ថ្ងៃសុក្រទី១២ និងថ្ងៃអាទិត្យទី១៤ ពោលគឺចំថ្ងៃចូលឆ្នាំតែម្តង។
ងាកទៅអ្នកជិតខាង គឺថៃឯណោះវិញ កាលពីខែមុន ប្រទេសនេះ ត្រូវរងគ្រោះដោយអាកាសធាតុក្តៅបំផុត មិនធ្លាប់ជួបប្រទះសោះ ក្នុងប្រវត្តិសាស្រ្តរយៈពេល៧៣ឆ្នាំ។

នាយកដ្ឋានឧតុនិយមថៃ (TMD) បានឲ្យដឹងថា ខេត្ត Mae Hong Son, Uttaradit, Sukhothai, Tak និង Udon Thani គឺជាខេត្តក្តៅបំផុតចំនួន៥ក្នុងឆ្នាំ២០២៤ ពោលគឺសីតុណ្ហភាពនឹងឡើងដល់ ៤៤អង្សាសេឬខ្ពស់ជាងនេះទៅទៀត។
អាកាសធាតុដ៏ក្ដៅគគុកនៅឆ្នាំនេះ គឺបណ្តាលមកពីឥទ្ធិពល El Nino ដែលកំពុងវាយប្រហារពាសពេញពិភពលោក ដោយបង្កឲ្យមានគ្រោះរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំង និងសីតុណ្ហភាពហក់ឡើងខ្ពស់ក្នុងកំណត់ត្រាថ្មីៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៦០ឆ្នាំខាងមុខ ថៃ ក្តៅរឹតខ្លាំង សីតុណ្ហភាព នឹងហក់ឡើងដល់ ៥០អង្សាសេ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ