ព័ត៌មានជាតិ
មន្ទីរពេទ្យឯកជននៅខណ្ឌច្បារអំពៅ សហការទទួលព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩
ស្ថានទូតវៀតណាមប្រចាំកម្ពុជាបានឲ្យដឹងថា មន្ទីរពេទ្យជោរៃភ្នំពេញ នឹងចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទទួលយកអ្នកជំងឺកូវីដ-១៩ទៅតាមសំណើររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។

តាមរយៈសារជាសំឡេងកាលពីម្សិលមិញនេះសម្តេច ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល កម្ពុជាបានជ្រើសរើស យកមន្ទីរពេទ្យធំៗ និងមានភាពទុកចិត្តពីសាធារណជនចំនួន២ គឺមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យជោរៃ ភ្នំពេញឲ្យធ្វើជាកន្លែងបម្រុងសម្រាប់ដាក់ទទួលអ្នកជំងឺកូវីដ១៩បន្ថែម ដោយសារមានអ្នកឆ្លងជំងឺនេះកើនឡើងយ៉ាងគំហុក ។
យោងតាមគេហទំព័ររបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីទទួលបានសារសម្តេច ហ៊ុន សែនស្ថានទួតក៏បានពិភាក្សាភ្លាមជាមួយនាយក នៃមន្ទីរពេទ្យជោរៃភ្នំពេញ ហើយបានសម្រេច ធ្វើកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយក្តីរីករាយ ដើម្បីត្រៀមទទួលយកអ្នកជំងឺកូវីដ-១៩ ក្នុងគ្រាដែលកម្ពុជាកំពុងរងការវាយប្រហារដោយកូវីដ-១៩ជាថ្មីនេះ។
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹងថា មន្ទីរពេទ្យជោរៃភ្នំពេញ ជាមន្ទីរពេទ្យសហប្រតិបត្តិការអន្តរជាតិ រវាងកម្ពុជានិងវៀតណាម ហើយមន្ទីរពេទ្យពិតជាមានកិត្តិយសយ៉ាងខ្លាំងណាស់ ដោយបានទទួលការវាយតម្លៃយ៉ាងខ្ពស់ និងភាពជឿជាក់លើកំរិតជំនាញផ្នែកវេជ្ជសាស្ត្រ និងសមត្ថភាពព្យាបាល ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក មន្ទីរពេទ្យ ព្រះកេតុមាលា ក៍ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាឲ្យ នាយកមន្ទីរពេទ្យនេះធ្វើការរៀបចំឲ្យបានរួចរាល់ផងដែរ ដើម្បីត្រៀមទទួលព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ទៅតាមតម្រូវការចាំបាច់។
គួរបញ្ជាក់ថាថា គិតត្រឹមព្រឹកថ្ងៃទី២២ កុម្ភៈនេះមានករណីឆ្លងសហគមន៍២០កុម្ភៈបានកើនឡើងដល់ ៧៦នាក់ហើយក្នុងចំណោម
អ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៥៦៨នាក់ក្នុងនោះអ្នកព្យាបាលឲ្យជាសះស្បើយមានចំមនួន៤៧៥នាក់និងអ្នកកំពុងបន្តសម្រាកព្យាបាលមានចំនួន៩៣នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២០ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា