ព័ត៌មានជាតិ
ផ្លូវបាក់ស្រុតនៅអូរងើយខេត្តមណ្ឌលគិរី បានស្ថាបនាឡើងវិញរួចរាល់ជាស្ថាពរ
ផ្លូវតភ្ជាប់លើកំណាត់ផ្លូវជាតិលេខ៧៦ ដែលបាក់ស្រុតដោយសារជំនន់ទឹកភ្លៀងកាលពីខែសីហា ឆ្នាំ២០២៣ បានស្ថាបនាឡើងវិញរួចរាល់ជាស្ថាពរនិងបានបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុតដោយសារជំនន់ទឹកភ្លៀង មានទីតាំងនៅត្រង់ចំណុចអូរងើយ ក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (ចន្លោះ PK94+080 – PK94+150)។
បច្ចុប្បន្ននេះ ការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញប្រវែង ៤២៥ម៉ែត្រ(PK93+900-PK94+325) សម្រេចរួចរាល់១០០% ព្រមទាំងបានបើកឱ្យធ្វើចរាចរណ៍ជាធម្មតា។
ក្នុងដំណើរនិវត្តមកកាន់រាជធានីភ្នំពេញ នាថ្ងៃទី០៤ ខែមេសា នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានដឹកនាំគណៈប្រតិភូក្រសួងនិងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ចុះត្រួតពិនិត្យគុណភាពសំណង់ ដោយក្នុងឱកាសនោះលោករដ្ឋមន្ត្រីរំពឹងថា ក្រោយបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញនេះនឹងទទួលបានការធ្វើដំណើរច្រើនពីសំណាក់អ្នកទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខផងដែរ៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?