Connect with us

ព័ត៌មានជាតិ

កសិករដាំស្មៅលក់ រកចំណូលបានតិចជាងមុន ដោយ​សារការនាំចូលស្មៅពីបរទេស និងគម្រោង​សាងសង់បុរីជាប់គាំង

បានផុស

នៅ

កសិករ ជាអ្នកដាំស្មៅលក់ ស្ថិតនៅក្នុងភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានត្អូញត្អែរពីបញ្ហាទីផ្សាររស្មៅដែលត្រូវលក់ចេញមានការធ្លាក់ថ្លៃ និងមិនសូវមានអ្នកទទួលទិញ ស្របពេលមានការនាំចូលស្មៅមកពីប្រទេសជិតខាងច្រើន ដែលនាំឱ្យការដាំស្មៅសម្រាប់លក់ ក្នុងមូលដ្ឋានរបស់ពួកគាត់មានការលំបាកជាងបណ្ដាឆ្នាំមុនៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី វ៉ាន់ សុភ័ក្រ ម្ចាស់ចំការដាំស្មៅធម្មជាតិព្រែកតាមាក់ បានប្រាប់ កម្ពុជាថ្មីថា មូលហេតុដែលធ្វើឱ្យមុខរបរដាំស្មៅលក់ របស់គ្រួសារអ្នកស្រី មានការធ្លាក់ចុះជាងបណ្ដាឆ្នាំមុនៗ ក៏ដោយសារតែ មានការនាំចូលស្មៅមកពីប្រទេសជាតិខាងច្រើនពេក ក្នុងនោះមានដូចជា៖ ប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន ដែលនាំឱ្យស្មៅរបស់កសិករក្នុងឃុំរបស់អ្ន​កស្រី​ ទាំងមូល​ ពិបាករកទីផ្សារលក់ចេញបានច្រើនដូចពេលកន្លងទៅ។

អ្នកស្រី បន្ថែមទៀតថា ក្រៅពីនេះ ក៏បណ្ដាលមកពីបញ្ហាសេដ្ឋកិច្ចមានការប្រែប្រួលខ្លាំង ជាក់ស្ដែងការដាំស្មៅរបស់កសិករ កាលពីពេលកន្លងទៅ ទីផ្សារធំបំផុតនោះ គឺយកទៅផ្គត់ផ្គង់ក្នុងបុរី ឬផ្ទះល្វែង និងតារាងបាល់ទាត់ជាដើម។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ហាក់ដូចជាស្ងាត់ខ្លាំង នេះក៏បណ្ដាលមកពីបុរីមួយចំនួនមានបញ្ហាជាប់គាំង ខ្លះទៀតក៏ក្ស័យធន បិទទ្វារចោល នាំឱ្យការដាំស្មៅលក់របស់ស្រី មិនសូវមានទីផ្សារដូចពេលកន្លងទៅ។

អ្នកស្រី វ៉ាន់ សុភ័ក្រ បានបន្តទៀតថា សម្រាប់ការដាំស្មៅនៅពេលបច្ចុប្បន្ននេះ ទោះបីជាលក់ចេញទៅកាន់ទៅផ្សារក៏មិនចំណេញច្រើនដែរ ពីព្រោះត្រូវចំណាយទៅលើថ្លៃ ប្រេងបូមទឹក ថ្លៃជី និងកម្លាំងពលកម្ម ត្រូវចំណាយច្រើនជាងឆ្នាំមុនៗ។ ម៉្យាងវិញទៀត អ្នកស្រី បញ្ជាក់ថា សម្រាប់ពូជស្មៅ ជប៉ុន និង ម៉ាឡេ នៅក្នុងចំការរបស់អ្នកស្រី មិនអាចលក់ចេញបានតម្លៃខ្ពស់ដូចកាលពីពេលកន្លងទៅនោះឡើយ។

អ្នកស្រី បានឱ្យដឹងថា សម្រាប់ឆ្នាំនេះ ស្មៅម៉ាឡេ ១ការ៉េ លក់បានត្រឹម ០.៨ ដុល្លារ និងស្មៅជប៉ុន លក់បានក្នុងតម្លៃ ១ការ៉េ ១.២ ដុល្លារ តែប៉ុណ្ណោះ។

អ្នកស្រី វ៉ាន់ សុភ័ក្រ ទោះបីជាការដាំស្មៅ លក់មិនសូវចំណេញដូចមុនក៏ដោយ អ្នកស្រី​ និងគ្រួសារ អាចស្វែងរកប្រាក់ចំណូលចេញពីមុខរបរមួយនេះ ក្នុងមួយខែ ប្រមាណជាង ១លានរៀល ជារៀងរាល់ខែ ហេតុនេះ បានជាអ្នកស្រី នៅតែប្រឹងប្រែងដាំស្មៅលក់បន្ត ម៉្យាងទៀត ត្រូវផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗ និងគ្រួសារទាំងមូល ដែលត្រូវចំណាយច្រើនក្នុងជីវភាពប្រចាំថ្ងៃផងដែរ៕

អត្ថបទ ៖ សួស​ សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម