ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារ អំពាវនាវ កម្មករ-និយោជិត ថែរក្សាសុខភាពឲ្យបានល្អ ខណៈប៉ុន្មានថ្ងៃនេះ អាកាសធាតុនៅកម្ពុជាក្ដៅខ្លាំង
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ កម្មករ-និយោជិត ត្រូវថែរក្សាសុខភាពឲ្យបានល្អ ខណៈប៉ុន្មានថ្ងៃនេះ កម្ពុជា មានអាកាសធាតុក្ដៅខ្លាំង។
នៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសរសេរថា ប៉ុន្មានថ្ងៃនេះ កម្ពុជា មានអាកាសធាតុក្តៅខ្លាំង ដើម្បីរក្សាសុខភាពកម្មករ-និយោជិត ក្នុងការធ្វើការងារ ៖ ១.និយោជក ត្រូវរៀបចំកន្លែងធ្វើការងារឲ្យមានភាពត្រជាក់សមរម្យ មានកង្ហារ និងមានខ្យល់ចេញចូលគ្រប់គ្រាន់។ ផ្គត់ផ្គង់ទឹកបរិភោគគ្រប់គ្រាន់ដល់កម្មករ-និយោជិត នៅកន្លែងការងារ និងត្រៀមសម្ភារៈសង្គ្រោះក្នុងករណីមានហេតុអ្វីមួយកើតឡើង។ ២.កម្មករ-និយោជិត ត្រូវរក្សាសុខភាពខ្លួន ដោយពិសាទឹកឲ្យបានច្រើន ពិសាអាហារមានរសជាតិ និងអនាម័យ ធ្វើដំណើរត្រូវពាក់មួក ឬ បាំងឆ័ត្រ ឬ មធ្យោបាយផ្សេងៗ។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវរាយការណ៍ជាបន្ទាន់ដល់អ្នកគ្រប់គ្រង។
ជាមួយនោះ លោក កត្តា អ៊ន ក៏បានជូនពរដល់ កម្មករ-និយោជិត ទាំងអស់ សូមមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់កិច្ចការ។
គួរជម្រាបថា នៅព្រឹកថ្ងៃទី ០៥ មេសា នេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ ដោយក្នុងនោះ ៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ ៖ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ ៖ ១.តំបន់វាលទំនាប ៖ -សីតុណ្ហភាពអប្បបរមា ២៦°C និងសីតុណ្ហភាពអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥%។ ២.តំបន់ខ្ពង់រាប ៖ -សីតុណ្ហភាពអប្បបរមា ២៣°C និងសីតុណ្ហភាពអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។ តំបន់ភាគឧត្តរ និងពាយ័ព្យ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០%។ ៣.តំបន់មាត់សមុទ្រ ៖ -សីតុណ្ហភាពអប្បបរមា ២៥°C និងសីតុណ្ហភាពអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម ៣ ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០%។ -រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕
អត្ថបទ ៖ ពិសី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់