ព័ត៌មានជាតិ
ជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាបាន២ថ្ងៃ សម្តេច ហ៊ុន សែន ក៏ទទួលភារៈជាប្រមុខរដ្ឋស្តីទី
ក្រោយជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា បានរយៈពេល២ថ្ងៃ សម្តេចតេជោ ហ៊ុន សែន បានទទួលសិទ្ធិជាប្រមុខរដ្ឋស្តីទី ជំនួសព្រះមហាក្សត្រនៃកម្ពុជា ដែលព្រះមហាក្សត្រត្រូវស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសជប៉ុន។

នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤តទៅ។
នៅក្នុងឱកាសព្រះអវត្តមានរបស់ព្រះមហាក្សត្រនៅក្នុងប្រទេស ព្រះអង្គបានប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា ធ្វើជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា។ ព្រះរាជសាររបស់ព្រះមហាក្សត្រ បានបញ្ជាក់ដូច្នេះថា «នៅក្នុងឱកាសអវត្តមាននៃទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានសម័យប្រជុំលើកដំបូងនៃព្រឹទ្ធសភា នីតិកាលទិ៥ បោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ ការក្លាយជាប្រធានព្រឹទ្ធសភាពេលនេះ ត្រូវបានព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារអបអរសាទរ និងសម្ដែងព្រះរាជហឫទ័យជឿជាក់លើសម្តេចតេជោ ថា នឹងបន្តដឹកនាំព្រឹទ្ធសភាក្នុងការរៀបចំ និងពិនិត្យច្បាប់ជាតិឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ។

បច្ចុប្បន្ន បន្ទាប់ពីចុះចេញពីតំណែងនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផងដែរ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ចរាចរណ៍២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២៤ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា