Connect with us

ព័ត៌មានជាតិ

​មន្ត្រីឧតុនិយមអះអាងថា អំឡុងថ្ងៃចូលឆ្នាំ​​កម្ដៅអាចកើនឡើងដល់ ៤០ អង្សា ​

បានផុស

នៅ

​លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់​ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៤ នេះថា ពិភពលោកកំពុង​ទទួលរងឥទ្ធិពល​ពីរលក​កម្ដៅ ដោយសារតែឥទ្ធិពលបាតុភូត​អែល នីណូ(EI Nino) ធ្វើឱ្យកម្ដៅកើនឡើង រួមនឹងកម្ពុជា​ផងដែរ ខណៈប្រទេសជិតខាងដូចជាវៀតណាម ថៃជាដើមក៏ទទួលឥទ្ធិពលកម្ដៅដូចគ្នា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ យុត្ថា បានបញ្ជាក់ថា ​បាតុតូតនេះ ​នឹងកើតមានរហូតដល់ខែ ឧសភា ទើបមានការថយចុះ ខណៈនៅអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ សីតុណ្ហភាពស្ថិតនៅក្នុងរង្វង់ ៤០ អង្សា ដោយ​លោកបញ្ជាក់ថា ​បើគិតអំពីសីតុណ្ហ​ភាពអប្បរមាមធ្យមមិនដល់កម្រិតនោះទេ ប៉ុន្តែនៅក្នុងមួយថ្ងៃៗ វាមានការឡើងដល់កម្រិតអតិបរមាខ្ពស់បំផុត ជាពិសេសចន្លោះពីម៉ោង ១១ ឬម៉ោង ១២ តំបន់ខ្លះអាចដល់ ៤០ ឬ៤១ ​នៅក្នុងរយៈពេលខ្លីមួយ ហើយនឹងថយចុះវិញ។

​កាលពីដើមខែមីនា ក្រសួងធនធានទឹក ក៏បាន​ព្រមាន​ពី​ការ​បន្តឡើង​កម្ដៅ​សីតុណ្ហភាព នៅ​រវាងខែ​មីនា​ដល់​ដើម​ខែ​ឧសភា​​ឆ្នាំ២០២៤ ​ដោយសារ​កម្ពុជាបន្ត​រងបាតុ​ភូតសកល​អែលនីណូ(EI Nino)ខ្ពស់​ជាង​៧០​ភាគរយ ចាប់​ពី​ខែ​មីនា​ដល់​ខែ​មេសា ហើយ​ចាប់ពីខែ​ឧសភា​ទៅ​បាតុភូតនេះ​នឹង​ថយ​ចុះ​២០​ភាគរយ។

បាតុភូត EI Ninoធ្វើខ្យល់​ក្តៅ​ ទឹក​​ក្តៅ ​បង្ក​ឱ្យ​មាន​មហន្តរា​យ​ធម្មជាតិ​ និងផលវិបាក​អាកាសធាតុ​ខ្លាំង​ ដូច​ជា​បាន​បង្កើន​កម្តៅ​នៃ​ភព​ផែន​ដី និង​ធ្វើ​ឱ្យ​មាន​កា​រប្រែបួល​អាកាសធាតុ​ខ្លាំង​នៅ​តាម​តំបន់​ជាច្រើនមិនចំពោះតែកម្ពុជា​។ ផលវិបាក​នៃ​បាតុភូត​អែលនីញ៉ូ នឹង​ធ្វើ​ឱ្យ​មាន​ភ្លៀងព្យុះកំណាច រាំងស្ងួត​ចម្លែក ប្តូរ​រដូវ ប្តូរ​ទម្លាប់​អាកាសធាតុ។ កន្លែង​ខ្លះ​​មាន​ភ្លៀង​ច្រើនជ្រុល​ កន្លែងខ្លះ​កាន់​តែ​​​រាំងស្ងួតខ្លាំង។

បើតាម​ក្រសួងធនធានទឹក អាកាសធាតុ​ក្ដៅ​ហើយ​ស្ងួត​នេះ​នាំ​ឲ្យ​កើតមាន​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន​ច្រើន​នៅ​ក្នុង​ខែ​មេសា និង​ខែ​ឧសភា៕  

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម