Connect with us

ព័ត៌មានជាតិ

យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ជិត ៣ ម៉ឺននាក់ បានចុះឈ្មោះ​ចូលរៀនជំនាញរបស់រដ្ឋាភិបាលដោយឥតគិតថ្លៃ

បានផុស

នៅ

យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ជិត ៣ ម៉ឺន​នាក់ បាន​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​របស់​រដ្ឋាភិបាល​ដោយ​ឥតគិតថ្លៃ ក្នុង​នោះ​មាន​យុវជន​ជាង ១ ម៉ឺន ៦ ពាន់​នាក់ កំពុង​សិក្សា​ជំនាញ​ផ្សេងៗ នៅ​តាម​សាលា​បណ្ដុះបណ្ដាល​នានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ០៥ មេសា នេះ​ថា ចាប់​តាំងពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ រហូត​មក​ដល់​ថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ ២០២៤ កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ ១ លាន ៥ សែន​នាក់ មាន​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ព្រមទាំង​យុវជន​ទូទៅ​ចំនួន ២៩ ៥៧៨ នាក់ (ស្រី ១០ ៤៣២ នាក់​) បាន​ចុះ​ឈ្មោះ​ចូលរៀន​ជំនាញ ក្នុង​នោះ រាជធានី​ភ្នំពេញ​មាន​ចំនួន ១០ ៩៨៥ នាក់ (​ស្រី ៣ ៧៣៣ នាក់​), ខេត្ត​បាត់ដំបង​ចំនួន ៣ ៧១២ នាក់ (​ស្រី ១ ៥៨០ នាក់​), ខេត្ត​សៀមរាប ចំនួន ២ ១១៤ នាក់ (​ស្រី ៥៨១ នាក់​), ខេត្ត​ព្រះសីហនុ​ចំនួន ១ ១៦៥ នាក់ (​ស្រី ៤១៤ នាក់​), ខេត្ត​កំពត​ចំនួន ១ ០២៨ នាក់ (​ស្រី ២៨០ នាក់​), និង​បណ្ដា​ខេត្ត​ផ្សេងៗ ចំនួន ១០ ៥៧៤ នាក់ (​ស្រី ៣ ៨៤៤ នាក់​) ដោយ​បែងចែក​តាម​វិស័យ​ដូចជា​សំណង់​សរុប​មាន​ចំនួន ៤ ៦៣២ នាក់ (​ស្រី ៦៨១ នាក់​), អគ្គិសនី និង​ថាមពល ៥៥៨ នាក់ (​ស្រី ៥២ នាក់​), អេឡិចត្រូនិក ៤៧៧ នាក់ (​ស្រី ៩០ នាក់​), កម្មន្តសាល ២៣១ នាក់ (​ស្រី ៣១ នាក់​), មេកានិច​ទូទៅ​/​មេកានិច​រថយន្ត ៤ ៤៧៤ នាក់ (​ស្រី ១៧៤ នាក់​), ធុរកិច្ច និង​ព័ត៌មានវិទ្យា ៩ ២៩៩ នាក់ (​ស្រី ៤ ៩០៤ នាក់​) , សេវាកម្ម ១ ៩១៦ នាក់ (​ស្រី ១ ៦០៣ នាក់​), បរិក្ខារ​ត្រជាក់ និង​កម្តៅ ៤ ៤៧៣ នាក់ (​ស្រី ១៣៤ នាក់​), ទេសចរ ២ ១៣៦ នាក់ (​ស្រី ១ ៦៦២ នាក់​), និង​កសិកម្ម និង​កសិ​-​ឧស្សាហកម្ម ១ ៣៨២ នាក់ (​ស្រី ១ ១០១ នាក់​)។

លោក កត្តា អ៊ន បាន​បន្ត​ទៀត​ថា ក្នុង​នោះ​មាន​អ្នក​កំពុង​រៀន​នៅ​តាម​សាលា​បណ្ដុះបណ្ដាល​នានា សរុប​ចំនួន ១៦ ២៦៤ នាក់ (​ស្រី ៥ ២២០ នាក់​) ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចាប់ផ្ដើម​បើក​វគ្គ​ជា​លើកដំបូង​នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤។

លោក កត្តា អ៊ន បាន​អំពាវនាវ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ បង្កើន​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ដើម្បី​ទទួល​បាន​នូវ​ជំនាញ​មួយ​ច្បាស់លាស់​សម្រាប់​ចិញ្ចឹម​ខ្លួនឯង និង​ក្រុម​គ្រួសារ សំដៅ​លើកស្ទួយ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ដោយ​អាច​មក​ចុះ​ឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ តាមរយៈ​កម្មវិធី​ទូរសព្ទ​ដូចជា TVET 1.5M ពី APPSTORE (IOS) ឬ ពី PlayStore និង​ពី APPGallery ហើយ​រាល់​ការ​ចុះឈ្មោះ​មិន​មាន​ការ​បង់​ប្រាក់​ឡើយ។ ក្រៅពី​នេះ ក្រសួង នៅ​បន្ត​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook, Telegram, YouTube, TikTok និង​តាម​បណ្ដាញ​សង្គម​របស់​សិល្បករ តារា​ចម្រៀង និង​អ្នកមាន​ប្រជាប្រិយភាព​ក្នុង​បណ្ដាញ​សង្គម​ជាច្រើន។

លោក កត្តា អ៊ន បាន​បន្ត​ទៀត​ថា ចំពោះ​សិស្ស​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ មិន​ត្រឹមតែ​ចុះ​ឈ្មោះ​ចូលរៀន​ជំនាញ​ដោយ​ឥតគិតថ្លៃ​ប៉ុណ្ណោះ​ទេ ថែម​ទទួល​បាន​ប្រាក់ឧបត្ថម្ភ ២៨ ម៉ឺន​រៀល ក្នុង ១ ខែ ពី​រាជរដ្ឋាភិបាល​ផង​ដែរ។ ចំណែក​សិស្ស​ទូទៅ អាច​ចុះឈ្មោះ​ចូលរៀន​ដោយ​ឥតគិតថ្លៃ​ដែរ តែ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដូច​សិស្ស​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ទេ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម