ព័ត៌មានជាតិ
គម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែង ត្រូវបាន ប្រជុំពិនិត្យ និងវាយតម្លៃលើកទី២
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា លើគម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២ ត្រូវបាន កិច្ចប្រជុំពិនិត្យនិងវាយតម្លៃលើកទី២ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅសារមន្ទីរទួលស្លែង។
កិច្ចប្រជុំធ្វើឡើងរវាងក្រុមការងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដោយ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាង បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជាមួយ លោក Sardar Umar Alam ប្រធានការិយាល័យអង្គការយូណេស្កូភ្នំពេញ និងឣ្នកជំនាញកូរ៉េ ដឹកនាំដោយ លោក Song Yungjun តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា។
កិច្ចប្រជុំដើម្បីធ្វើការសិក្សាវាយតម្លៃលើគម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២ ដែលបានដាក់ស្នើសុំហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA។ គម្រោងជំហានទី២ នេះ ផ្ដោតបន្តលើការអភិរក្សបណ្ណសារសារមន្ទីរ និង ការអប់រំផ្សព្វផ្សាយ ដើម្បីសន្តិភាព។
កន្លងមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយការិយាល័យអង្គការយូណេស្កូភ្នំពេញ បានអនុវត្តគម្រោងអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែង ប្រកបដោយជោគជ័យ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពី រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA។
អ្នកជំនាញ រួមទាំងមន្ត្រីអង្គការយូណេស្កូ និងទីភ្នាក់ងារ KOICA បានវាយតម្លៃខ្ពស់លើការឣនុវត្តកិច្ចការនានារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការងារអភិរក្សបណ្ណសារមន្ទីរនិងសមុច្ច័យ ការឣភិរក្សទីតាំងប្រវត្តិសាស្ត្រខ្មែរក្រហម និងការឣប់រំដើម្បីសន្តិភាព៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់