Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជួសជុលផ្លូវ វាលរេញ-ត្រពាំងរពៅ ​ឱ្យប្រជាពលរដ្ឋធ្វើដំណើរ​បណ្ដោះអាសន្ន​ ក្នុងឱកាសបុណ្យចូលឆ្នាំ

បានផុស

នៅ

កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានជួសជុស កិនបង្ហាប់តួផ្លូវ សម្រាប់ធ្វើ​ចរាចរណ៍​ប្រើប្រាស់បណ្តោះអាសន្ន ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ នាឱកាស​ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្នុងរយៈពេល ២១ថ្ងៃ បានជួសជុលកែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវកំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) លើកំណាត់ផ្លូវ​ដែល​មាន​ប្រវែង ២០.៦២គម ត្រង់ចំណុច (PK 181+100 – PK 201+720) ដើម្បីជួយសម្រួលចរាចរណ៍ និង​ការ​ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយចំណាយពេលវេលា ឆ្លងកាត់ប្រមាណជាង ២០នាទី ទៅ ៣០នាទី តែប៉ុណ្ណោះ។

ក្នុងនោះផងដែរមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នឹងនៅតែបន្តជួសជុល ថែទាំលើ​កំណាត់ផ្លូវ(វាលរេញ-ត្រពាំងរពៅ) ជាប្រចាំក្នុងឆ្នាំ២០២៤ នេះ ដើម្បីឈានទៅដល់ការអនុវត្តការងារ​សាងសង់ជាក់ស្តែងឲ្យស្របទៅតាមបទ​ដ្ឋាន​បច្ចេកទេសខ្ពស់នាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ វិនាទី មុន

យកឱកាសទិវាសិទ្ធិនារី ឧបនាយករដ្ឋមន្ត្រី ស សុខា ប្ដេជ្ញាបង្កើនចំនួនស្ដ្រីក្នុងវិស័យមហាផ្ទៃ

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

ជីវិតកម្សាន្ដ១១ នាទីutes មុន

ស្គាល់គ្នា១៧ឆ្នាំ តារា​សម្ដែង Kang Eun Bi ប្រកាស​រៀប​ការ​ជាមួយ​មិត្តប្រុសហើយ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីលវាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុប ជួបគ្នានៅ បែលហ្ស៊ិក

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​នូវែលសេឡង់ បណ្ដេញ​មន្ត្រី​ទូត​ប្រចាំ​នៅ​អង់គ្លេស​របស់​ខ្លួន ក្រោយ​រិះគន់​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម