ព័ត៌មានជាតិ
លោក យ៉ាំ ស៊ីងម៉ៅ បានរបូតតំណែងប្រធាននាយកដ្ឋានកណ្ដាលយុត្តិធម៌ ក្រោយកាន់តំណែងនេះបានជាង១ខែ
ក្រោយកាន់តំណែងត្រឹមរយៈពេលជាងមួយខែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ឯក យ៉ាំ ស៊ីងម៉ៅ ត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចដកចេញពីតំណែងប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌វិញ។
តាមអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានសម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៉ាំ ស៊ីងម៉ៅ អត្តលេខ ៦៦៣១៥ ពីប្រធាននាយដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។ មាត្រា២ នៃអនុក្រឹត្យដដែលនេះ បានបញ្ញត្តិថា បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
ការបញ្ចប់មុខតំណែងរបស់លោក យ៉ាំ ស៊ីងម៉ៅ ពេលនេះ មិនត្រូវបានបញ្ជាក់ថា ដោយសារមូលដ្ឋានអ្វីនោះឡើយ។ ប៉ុន្តែ ការបញ្ចប់មុខតំណែងនេះ គឺធ្វើឡើងត្រឹមរយៈពេលជាងមួយខែប៉ុណ្ណោះ ក្រោយការតែងតាំងលោក យ៉ាំ ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌នេះ ពោល គឺត្រូវបានតែងតាំងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។
បន្ទាប់ពីការតែងតាំងនាពេលនោះ ក៏មានការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គមមួយចំនួន ដោយបានចោទមកលើលោក លោក យ៉ាំ ស៊ីងម៉ៅ ថា ជាអគ្គនាយកក្រុមហ៊ុន ប៊ី ភី អេ បូព៌ាអេស៊ា ឯ.ក និងថា លោក យ៉ាំ ស៊ីងម៉ៅ ជាអ្នកនាំចូលជនជាតិចិនខុសច្បាប់មកកម្ពុជា ក៏ដូចជារកស៊ីឈើខុសច្បាប់ ជាដើម។ ប៉ុន្តែជុំវិញការចោទប្រកាន់នេះ ត្រូវបានអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ចេញមកបំភ្លឺ និងច្រានចោលការផ្សព្វផ្សាយចោទប្រកាន់បែបនេះ៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?