Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបទំនិញខូចគុណភាពជិត ៤ពាន់ដប យកមកដុតបំផ្លាញចោល

បានផុស

នៅ

កម្លាំងនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានធ្វើការបង្រ្កាបទំនិញខូចគុណភាពជាច្រើនមុខជិត ៤ពាន់ដប យកមកធ្វើការដុតបំផ្លាញចោល នៅចំណុចច្រករបៀងអានសេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ទំនិញខូចគុណភាពចំនួន ៣ ៩៤៦ដប ដែលក្រុមឈ្មួញនាំចូលតាមច្រករបៀងដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចធ្វើការត្រួតពិនិត្យឃើញថា ហួសសុពលភាព ខូចគុណភាព នាំឱ្យប្រជាពលរដ្ឋអ្នកប្រើប្រាសប៉ះពាល់ដល់សុខភាព ទើបកម្លាំងសមត្ថកិច្ចចាប់យកមកដុតកម្ទេចចោលតែម្ដង។

លោកបន្តថា តាមការណែនាំចង្អុរបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានឱ្យកម្លាំងជំនាញយកចិត្តទុកដាក់តាមដានស៊ើបអង្កេតរាល់បទល្មើសសេដ្ឋកិច្ចទាំងអស់ ដែលបានធ្វើចរាចរណ៍នៅក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ៕

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម