ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការឃាត់ខ្លួនសកម្មជនបក្សឆន្ទៈខ្មែរ មិនមែនជាការកំហែងសកម្មជននយោបាយឡើយ
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា ការចាប់ឃាត់ខ្លួន អតីតប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ លោក ដាង ប៊ុនហាក់ និងចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ លោក គឹម ថាយមុន្នី គឺជាការអនុវត្តតាមវិធានការច្បាប់ គ្មានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ឬ បំភិតបំភ័យ ដល់សកម្មជនគណបក្ស នយោបាយណាមួយឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញនៅល្ងាចថ្ងៃទី០៥ ខែមេសា នេះ។

អ្នកនាំពាក្យបានចេញមកបំភ្លឺដូចនេះ នៅក្រោយពេលដែលបក្សឆន្ទៈខ្មែរ និងបក្សភ្លើងទៀនបានចោទថា សមត្ថកិច្ចចាប់ឃាត់ខ្លួនសកម្មជនរបស់ខ្លួន ដោយមិនបង្ហាញដីការរបស់តុលាការឡើយ។ បក្សទាំងពីរបានចោទថា ការចាប់ខ្លួនជនសង្ស័យទាំងពីរជារូបភាពគំរាមកំហែងសកម្មជននយោបាយនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត។
មិនដូចការចោទប្រកាន់ឡើយ អ្នកនាំពាក្យបានឆ្លើយតបថា សមត្ថកិច្ចឃាត់ខ្លួនសកម្មជនទាំងពីរ គឺបន្ទាប់ពីសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យ បណ្ដឹងពីឈ្មោះ ម៉ែន ស្រីខូច ភេទស្រី អាយុ ៥៦ឆ្នាំ និងឈ្មោះ ទូច សំអុល ភេទប្រុស អាយុ ៦៨ឆ្នាំ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ ដែលប្តឹងឈ្មោះ ជាង ប៊ុនហាក់ និងឈ្មោះ គឹម ថាយមុន្នី ពីបទក្លែងបន្លំឯកសារសារធារណៈ (ចុះឈ្មោះចូលបញ្ជីរាយ នាមបេក្ខជនឈរឈ្មោះបម្រុងជ្រើសរើសក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សឆន្ទៈខ្មែរ ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន) ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

អ្នកនាំពាក្យបានឱ្យដឹងថា ក្រោយទទួល ពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ប្រមូលភស្តុតាងព័ត៌មានជាក់លាក់ ពាក់ព័ន្ធរឿងក្លែងបន្លំឯកសារសារធារណៈ និងបានរាយការណ៍សុំគោលការណ៍ ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ដោយទទួលបានការអនុញ្ញាតពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចូលខ្លួន លេខ ២២០-២២១ អ. យ.ន ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿងក្លែងបន្លំឯកសារសាធារណៈ ហើយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ ដាង ប៊ុនហាក់ និងឈ្មោះ គឹម ថាយមុន្នី។

តាមអ្នកនាំពាក្យ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ច ជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ហើយការឃាត់ខ្លួននេះគឺសមត្ថកិច្ចអនុវត្ត តាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ឬ បំភិតបំភ័យ ដល់សកម្មជនគណបក្ស នយោបាយណាមួយឡើយ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបដិសេធ និងច្រានចោលទាំងស្រុងរាល់ការចោទ ប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ដែលបានចុះផ្សាយកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?