ព័ត៌មានជាតិ
មន្ត្រីក្រសួងការងារ ៖ ការធ្វើដំណើររបស់ពលករខ្មែរពីប្រទេសថៃ នៅតាមព្រំដែនដំណើរការយ៉ាងរលូន
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តសម្របសម្រួលពលករខ្មែរ ដែលបាននឹងកំពុងត្រឡប់មកស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខណៈអាជ្ញាធរនឹងបន្តសម្របសម្រួលរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយនៃការលើកលែងតម្លៃទិដ្ឋាការ។ នេះបើតាមលោក សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

លោក សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក លើកឡើងថា «ក្រុមការងារច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក បន្តសហការយ៉ាងស្អិតល្មួតជាមួយនឹងស្ថាប័នពាក់ព័ន្ធដើម្បីបន្តទទួលស្វាគមន៏បងប្អូនពលករចេញចូលរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤»។

លោកបន្ថែមថា ភាគីពាក់ព័ន្ធ ក៏ដូចជាក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តផ្សព្វផ្សាយជូនដំណឹង និងសុំឲ្យពលករជួយផ្សព្វផ្សាយបន្តទៅដល់មិត្តភក្តិបងប្អូនពលករផ្សេងទៀតអំពីការលើកលែងថ្លៃសេវា និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋភិបាលកម្ពុជាដែលមានសម្ដេចធិបតីជាប្រមុខដឹកនាំតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក។

លោកបន្ថែមថា បងប្អូនពលករស្ទើរតែ១០០%បានដឹងពីអនុសាសន៍របស់សម្ដេចធិបតីអំពីការលើកលែងថ្លៃសេវា ចេញ-ចូល (Re-Entry) ហើយបងប្អូនពលករទាំងអស់សប្បាយរីករាយ យ៉ាងខ្លាំងពីការលើកលែងថ្លៃសេវាចេញ-ចូល ក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ។
គួរឱ្យកត់សម្គាល់ថា ការលើកលែងការយកតម្លៃលើទិដ្ឋាការចេញ-ចូល ចាប់ពីថ្ងៃទី១ មេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះការអបអរសាទរ និងសប្បាយចិត្តពីសំណាក់បងប្អូនពលករ និងពលរដ្ឋខ្មែរនៅប្រទេសថៃយ៉ាងផុសផុល។
គូសបញ្ជាក់ផងដែរថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះមានពលរដ្ឋ និងពលករខ្មែរចំនួន២២,១១៣ បានវិលត្រលប់ពីប្រទេសតាមច្រកព្រំដែនអន្តរជាតិកម្ពុជា ថៃ ដើម្បីមកលេងស្រុកកំណើតក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ៕



-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?