ព័ត៌មានជាតិ
បន្ទាន់! ក្រសួង អំពាវនាវអ្នករត់ឡាន TAXI និងម៉ូតូកង់បី ទៅធ្វើតេស្តរកកូវីដ-១៩
ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ អំពាវនាវឱ្យអ្នករត់ឡាន TAXI និងម៉ូតូកង់បី ដែលធ្លាប់បានដឹកភ្ញៀវនៅតាម២៣ទីតាំង សូមទៅធ្វើតេស្តរកកូវីដ-១៩នៅស្តាតអូឡាំពិក នាវេលាម៉ោង ២រសៀលថ្ងៃនេះ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានបង្ហាញជាផ្លូវការនូវទីតាំងចំនួន២៣ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ដែលក្នុងនោះមានក្លិបកម្សាន្ត ភោជនីយដ្ឋាន អាផាតមិន សណ្ឋាគារ សាលារៀន…ដែលស្ថិតនៅក្នុងខណ្ឌបឹងកេងកង ,ចំការមន ដូនពេញ, ទួលគោក,ជ្រោយចង្វារ, ៧មករានិងពោធិ៍សែនជ័យ។ទីតាំងទាំងនេះក៏ត្រូវបានបិទរួចហើយដែរ។
ទីតាំងពាក់ព័ន្ធមានឈ្មោះដូចខាងក្រោមៈ
១. ក្លឹប N8 សង្កាត់ទួលស្វាយព្រៃ
២. Casa By Meridian កោះពេជ្រ
៣. Le Gong Guan Hotel សង្កាត់ផ្សារថ្មីទី៣
៤. City Confort 1 សង្កាត់បឹងព្រលឹត
៥. The Bridge សង្កាត់ទន្លេបាសាក់
៦. The Point Service Apartemt សង្កាត់ផ្សារដើមគរ
៧. Mekong Street សង្កាត់ជ្រោយចង្វារ
៨. Pent House Apartment សង្កាត់ទន្លេបាសាក់
៩. Skyline Dumex សង្កាត់មិត្តភាព
១០. Somet Condoninium សង្កាត់វាលវង់
១១. Residence L Olymic សង្កាត់អូឡាំពិច
១២. Prince Plazza Centre សង្កាត់ទន្លេបាសាក់
១៣. Celests Skybar សង្កាត់ទន្លេបាសាក់
១៤. Diamond Twin កោះពេជ្រ
១៥. Junzun ខារ៉ាអូខេមុខព្រលានយន្តហោះ
១៦. ក្លឹប Coco សណ្ឋាគារកណ្តាលសួនច្បារ សង្កាត់ចតុមុខ
១៧. Juhoa មុខហាងឆ្នេរមាស សង្កាត់ទន្លេបាសាក់
១៨. ហាង The World សង្កាត់បឹងត្របែក
១៩. ហាង វ័នមែនសិន សង្កាត់បឹងត្របែក
២០. ក្លឹប ១៦៨ អតីតនគរសំរិទ្ធ កែងវត្តមហាមន្ត្រី សង្កាត់អូឡាំពិច
២១. Love ក្រោយអ៉ិចធូ សង្កាត់បឹងរាំង
២២. វិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី
២៣. សាលា SIS សង្កាត់ផ្សារដើមគរ
ជាមួយគ្នានេះក្រសួងសុខាភិបាល បានលើកឡើងថា បុគ្គល ដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឬបុគ្គលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្ត មកធ្វើតេស្តរកមេរោគកូវីដ១៩ នៅរៀងរាល់ម៉ោងធ្វើការ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។ អ្នកទាំងនេះ ក៏ត្រូវដាក់ខ្លួននៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាពជារៀងរាល់ថ្ងៃ។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាមានឡើងកំដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬពិបាកដកដង្ហើម ជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដើម្បីជួយអន្តរាគមន៍សុខភាពបានទាន់ពេលវេលា។
គួរឱ្យដឹងដែរថា គិតដល់ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សរុបចំនួន ៧៦នាក់។ ដូចនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន៥៦៨នាក់ ដោយក្នុងនោះ មានអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៩៣នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន
-
នយោបាយ១ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ