Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យការងារ ៖ ក្រសួង បានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់​យុវជនជាង ៦ ម៉ឺន ៦ ពាន់នាក់ នៅទូទាំងប្រទេស

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ៦ មេសា ថា វឌ្ឍនភាព នៃ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ ២០២៤ ក្រសួង បាន​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​ទូទៅ និង​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ចំនួន ៦៦ ៨៩១ នាក់ ក្នុង​នោះ ស្រី ២៣ ៦៨៨ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បាន​បន្ត​ថា ការ​បណ្ដុះបណ្ដាល​នេះ​រាប់ទាំង​កម្មវិធី​បណ្ដុះបណ្ដាល​យុវជន​មកពី​គ្រួសារ​ក្រីក្រ ១ លាន ៥ សែន​នាក់ និង​កម្មវិធី​បណ្ដុះបណ្ដាល​ទូទៅ ក្នុង​នោះ​មាន​កម្រិត​បរិញ្ញាបត្រ​បច្ចេកទេស សរុប​ចំនួន ២៤ ០០៩ នាក់ (​ស្រី ៨ ៤០៨ នាក់​) សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សរុប ១៦ ១៨៣ នាក់ (​ស្រី ៤ ៤០៦ នាក់​) សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ៣ (C3) សរុប ១ ៤០៨ នាក់ ស្រី ៣៤២ នាក់ និង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ (C3) សរុប ២ ៦២៤ នាក់ ស្រី ៧៦១ នាក់ និង​ហ្វឹកហ្វឺន​កូនជាង សរុប ៦ ៤០៣ នាក់ (​ស្រី ៤ ៥៥១ នាក់​)។

លោក កត្តា អ៊ន បាន​បន្ត​ទៀត​ថា ចំណែក​កម្មវិធី​បណ្ដុះបណ្ដាល​យុវជន​មកពី​គ្រួសារ​ក្រីក្រ ១ លាន ៥ សែន​នាក់ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ មាន​អ្នក​ចុះ​ឈ្មោះ​ចូលរៀន​សរុប​ចំនួន ២៩ ៥៧៨ នាក់ (ស្រី ១០ ៤៣២ នាក់​) និង​បាន​បើក​វគ្គ​សិក្សា កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ ដោយមាន​អ្នក​សិក្សា​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) សរុប ១៦ ២៦៤ នាក់ ស្រី ៥ ២២០ នាក់ សិក្សា​លើ​វិស័យ​សំណង់​, អគ្គិសនី និង​ថាមពល , អេឡិចត្រូនិក , កម្មន្តសាល, មេកានិច​ទូទៅ​/​មេកានិច​រថយន្ត​, ធុរកិច្ច និង​ព័ត៌មានវិទ្យា , សេវាកម្ម​, បរិក្ខារ​ត្រជាក់ និង​កម្តៅ​, ទេសចរណ៍​, និង​កសិកម្ម និង​កសិ​-​ឧស្សាហកម្ម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ដួង សុខគា
ជីវិតកម្សាន្ដ៦ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

ប៉ាណាម៉ា
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ប៉ាណាម៉ាច្រានចោលការអះអាងរបស់អាមេរិក ជុំវិញការមិនយកប្រាក់នាវាអាមេរិកសម្រាប់ការឆ្លងព្រែកជីកប៉ាណាម៉ា

ជីវិតកម្សាន្ដ១៥ នាទីutes មុន

អតីតម្តាយក្មេក សាន់ឆាយ រងការរិះគន់ពីមហាជនថា ធ្វើរឿងមិនសមរម្យ កំឡុងពេលកាន់ទុក្ខ

Sokha Hotels

ព័ត៌មានពេញនិយម