Connect with us

ព័ត៌មានជាតិ

អូស្ត្រាលី ចូលរួមលើកកម្ពស់ការផ្ដល់សេវាដល់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សានៅកម្ពុជា

បានផុស

នៅ

រដ្ឋាភិបាល​អូស្ត្រាលី បាន​បន្ត​ចូលរួម​លើក​កម្ពស់​ការ​ផ្តល់​សេវា​ប្រកប​ដោយ​គុណភាព និង​បរិយាបន្ន​ដល់​ជន​មាន​ពិការភាព ជនជាតិ​ដើម​ភាគតិច និង​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា នៅ​ប្រទេស​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចូលរួម​លើក​កម្ពស់​ការ​ផ្តល់​សេវា​ដល់​ជន​មាន​ពិការភាព និង​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​នៅ​កម្ពុជា​នេះ ធ្វើឡើង​តាមរយៈ​ការ​ដាក់​ឱ្យ​ដំណើរការ​គម្រោង​កិច្ច​សហ​ប្រតិបត្តិការ​អូស្ត្រាលី​-​កម្ពុជា ដើម្បី​សេវា​សមធម៌ និង​និរន្តរភាព ដំណាក់កាល​ទី ២ ឆ្នាំ ២០២៣-២០២៨ កាលពី​ថ្ងៃ​ទី ៥ ខែ​មេសា ឆ្នាំ ២០២៤ ដោយ​មាន​ការ​ចូលរួម​ពី​លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ជា សុមេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា និង​លោកស្រី​កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី។

លោក​រដ្ឋមន្ត្រី ឈាង រ៉ា បាន​មាន​ប្រសាសន៍​ថា កម្មវិធី​នេះ នឹង​បន្ត​គាំទ្រ​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល រួមមាន​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​តំណាង​ជន​មាន​ពិការភាព ស្ត្រី និង​ក្រុម​ជនជាតិ​ដើម​ភាគតិច ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ធានា​ថា ជន​មាន​ពិការភាព ជនជាតិ​ដើម​ភាគតិច និង​ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ផ្នែក​យេនឌ័រ ទទួល​បាន​សេវា​ដែល​ពួកគេ​ត្រូវការ​កាន់តែ​ប្រសើរ​ឡើង។

លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ស្ថានទូត​អូស្ត្រាលី ដែល​បាន​ផ្តល់​កិច្ច​សហ​ប្រតិបត្តិការ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការ​រួមចំណែក​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល ឱ្យ​កាន់​តែ​មាន​ភាព​ធន់ ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​បោះជំហាន​ខិត​ទៅ​សម្រេច​បាន​ការ​គ្រប​ដណ្ដប់​សុខភាព​ជា​សកល និង​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា ដែល​ធានា​ថា គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ទុកចោល​ដោយ​មិន​បាន​ទទួល​សេវា​ថែទាំ​សុខភាព​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​បញ្ចកោណ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម