Connect with us

ព័ត៌មានជាតិ

ត្រីមាសទី ១ ឆ្នាំនេះ ក្រសួងការងារ ស្វែងរកការងារធ្វើជូនដល់យុវជនបានជាង ១ ៦០០ នាក់

បានផុស

នៅ

នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០២៤ នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ស្វែងរក​ការងារ​ជូន​ដល់​យុវជន​ឱ្យ​មាន​ការងារ​ធ្វើ​បាន​ប្រមាណ​ជាង ១ ៦០០ នាក់ ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​រក​ការងារ​ធ្វើ​ជាង ៨ ០០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ៦ មេសា នេះ​ថា រយៈពេល ៣ ខែ ឆ្នាំ ២០២៤ នេះ មាន​អ្នក​ចុះ​ឈ្មោះ​រក​ការងារ​ធ្វើ​ចំនួន ៨ ១១៤ នាក់ ក្នុង​នោះ​មាន​អ្នក​ទទួល​បាន​ការងារ​ធ្វើ​ចំនួន ១ ៦៤០ នាក់។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង បាន​ប្រមូល​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​ចំនួន ៩៦ ៥៦៤ កន្លែង ផ្គូផ្គង និង​បញ្ជូន​អ្នក​ស្វែងរក​ការងារ​ធ្វើ​ទៅ​ឱ្យ​និយោជក​ចំនួន ៨ ២០០ នាក់ អ្នក​ទទួល​បាន​កន្លែង​កម្មសិក្សា​ការងារ​ចំនួន ៥៣ នាក់ ផ្តល់​ការ​ណែនាំ និង​ប្រឹក្សា​យោបល់​អំពី​អាជីព​ការងារ និង​វិជ្ជាជីវៈ​ដល់​អ្នក​ស្វែងរក​ការងារ សិស្ស និស្សិត ចំនួន ១៧ ៣៧៥ នាក់ រៀបចំ​វេទិកា​ការងារ​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ខេត្ត​បាន​ចំនួន ៤២ លើក ដែល​មាន​អ្នកចូលរួម​ចំនួន ៥ ០៥៩ នាក់ មាន​អ្នកប្រើប្រាស់​គេហទំព័រ​ការងារ​ចំនួន ៨៣៩ ១៣៤ លើក អ្នកទទួល​ការងារ​តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក​ចំនួន ១២៣ ៨៦៩ នាក់ និង​អ្នកប្រើប្រាស់​សេវា​តាមរយៈ​កម្មវិធី​ស្វែងរក​ការងារ​លើ​ទូរស័ព្ទ​វៃឆ្លាត​ចំនួន ៤ ១៩១ នាក់។

លោក កត្តា អ៊ន បាន​បន្ត​ទៀត​ថា តួលេខ ៣ ខែ​នេះ បើ​ធៀប​ទៅ​នឹង ៣ ខែ​ដូចគ្នា ឆ្នាំ ២០២៣ កន្លង​ទៅ ឃើញ​ថា មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ក្នុង​នោះ​អ្នក​ចុះឈ្មោះ​រក​ការងារ​ធ្វើ​មាន​ត្រឹម​ចំនួន ២ ៦១៦ នាក់ ក្នុង​នោះ​មាន​អ្នក​ទទួល​បាន​ការងារ​ធ្វើ​ចំនួន ៥៧២ នាក់។ ប្រមូល​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​ចំនួន ២៥ ៥៧៣ កន្លែង ផ្គូផ្គង និង​បញ្ជូន​អ្នក​ស្វែងរក​ការងារ​ធ្វើ​ទៅ​ឱ្យ​និយោជក​ចំនួន ៥ ៣២៩ នាក់ អ្នក​ទទួល​បាន​កន្លែង​កម្មសិក្សា​ការងារ​ចំនួន ៤១ នាក់ ផ្តល់​ការណែនាំ និង​ប្រឹក្សា​យោបល់​អំពី​អាជីព​ការងារ និង​វិជ្ជាជីវៈ​ដល់​អ្នក​ស្វែងរក​ការងារ សិស្ស និស្សិត ចំនួន ៨ ៣៤៥ នាក់ រៀបចំ​វេទិកា​ការងារ​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ខេត្ត​បាន​ចំនួន ១៧ លើក ដែល​មាន​អ្នកចូលរួម​ចំនួន ១ ៣៩៤ នាក់ មាន​អ្នកប្រើប្រាស់​គេហទំព័រ​ការងារ​ចំនួន ១៦៨ ២៨៤ លើក អ្នក​ទទួល​ការងារ​តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក​ចំនួន ២៨ ៩៥៣ នាក់ និង​អ្នកប្រើប្រាស់​សេវា​តាមរយៈ​កម្មវិធី​ស្វែងរក​ការងារ​លើ​ទូរស័ព្ទ​វៃឆ្លាត​ចំនួន ៦៣១ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម